KPT+
បង្កើនការផ្តោតអារម្មណ៍ឡើងវិញដោយសិក្សាពីសកម្មភាពខួរក្បាល
ការបាត់បង់សមត្ថភាពផ្តោតអារម្មណ៍ជា ហេតុផលធ្វើឱ្យរៀនមិនចូល ស្តាប់មិនសូវបានមើលមិនសូវឃើញ នឹងវាយបំបាក់សមត្ថភាពទំនាក់ទំនងសង្គមរបស់យើងដែលសែនគ្រោះថ្នាក់ឈនាដល់បំផ្លាញអាជីព និងអនាគតបានទាំងមូល។
ចេះកែលម្អការផ្តោតអារម្មណ៍ មានប្រយោជន៍ច្រើនទាក់ទងនឹងការបង្កើនការយកចិត្តទុកដាក់ចាប់យកចំណេះជំវិញខ្លួន ដែលតាមវិធីខ្លះដែលជាកម្លាំងយើងមើលមិនឃើញប៉ុន្តែជួយយើងឱ្យមានការយល់ដឹងទូលំទូលាយ មានទំនាក់ទំនងល្អ។
ជាសង្គ្រាមខួរក្បាល
ភាគច្រើនមានអ្វីមួយដែលគេហៅថាផែនទីអាទិភាដែលយើងបានទៅទស្សនាច្រើនបំផុតនៅក្នុងចំណោមលំហរក្នុងខួរក្បាលរបស់យើង។
ព្រោះនេះជារបៀបដែលយើងផ្តល់អាទិភាពដល់ព័ត៌មានចូលនិងជាកន្លែងដែលយើងយកចិត្តទុកដាក់។ ដោយសារសមត្ថភាពនៃការយកចិត្តទុកដាក់គឺជាធនធានមានកំណត់ ដូច្នេះរបៀបដែលយើងប្រើប្រាស់តំបន់នេះទើបសំខាន់។ ប្រសិនយកវា ទៅផ្ទុកឬគិតរឿងមិនបានការយើងនឹងខាតបង់លំហរសម្រាប់ស្តុកទុកបណ្តារឿងដែលបានការ។ នេះហើយកម្រិតនៃការយកចិត្តទុកដាក់របស់យើងដែលបំផ្លាញសមត្ថភាពទទួលទិន្នន័យថ្មីរបស់យើង។
ប្រសិនយើងគិតលើហ្គេមច្រើនយើងនឹងខាតការយកចិត្តទុកដាក់លើរឿងផ្សេងដូចគ្នា។
ផែនទីទាំងនេះផ្លាស់ប្តូរលំហរ ដោយផ្អែកលើព័ត៌មានថា “ពាក់ព័ន្ធ” ហើយភាពពាក់ព័ន្ធពឹងផ្អែកលើប្រព័ន្ធចំនួន ៣ ដែលបន្តប្រកួតប្រជែងជាមួយគ្នាថាអ្នកណាសំខាន់ជាងអ្នកណា។
១ ប្រព័ន្ធប្រតិបត្តិ
ប្រព័ន្ធនេះស្ថិតនៅផ្នែកខាងមុខខាងមុខសំណុំខួរក្បាល គឺជាប្រព័ន្ធសំខាន់បង្កើនការផ្តោតនិងយកចិត្តទុកដាក់។
២ ប្រព័ន្ធរង្វាន់
នេះជាប្រព័ន្ធដែលតែងតែទាមទារឱ្យមកខ្វល់ពីភាពងាយៗ សប្បាយៗ ស្អាតៗ សុខស្រួល ហើយទាញយើងឱ្យលែងគិតយកចិត្តទុកដាក់ចំពោះរឿងសំខាន់ៗ។
៣ ប្រព័ន្ធទំលាប់
ប្រព័ន្ធនេះដំណើរការដោយប្រើវិធានថេរដែលត្រូវបានបង្កើតឡើងដោយការធ្វើដដែលៗ។ឧទាហរណ៍យើងតែងក្រឡេកមើលទូរស័ព្ទទោះជាមិនមានចាំបាច់ឬអ្នកណាខលមកក្តី។
ដូច្នេះពាក្យថាសង្គ្រាមនៅក្នុងខួរក្បាល គឺមានន័យថា ប្រព័ន្ធទាំងនេះស្ថិតនៅក្នុងការប្រកួតប្រជែងសម្រាប់ការយកចិត្តទុកដាក់។ លទ្ធផលគឺអារម្មណ៍នឿយហត់ ទោះបីទើបនឹងធ្វើការបានលទ្ធផលតិចតួចក៏ដោយ។
វិធីកែលម្អការផ្តោតអារម្មណ៍
វិធីសាស្រ្តមួយចំនួនខាងក្រោមនឹងជួយដល់ការផ្តោតអារម្មណ៍៖
កាត់បន្ថយការរំខាន
ដំបូន្មានសាមញ្ញគឺមិនយកទូរស័ព្ទមកជាមួយនៅពេលសិក្សាឬការងារអ្វីផ្សេងទៀតដែលអាចកាន់កាប់គំនិតយើង។ កន្លែងសម្រាប់សិក្សាគួរស្ងាត់ស្ងៀមដោយមានបរិយាកាសជុំវិញសាមញ្ញហើយគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ដូចជាមនុស្សបង្ហាញខោអាវស្អាត ស្រែកច្រៀង។ល។
កំណត់គោលដៅ
ដើម្បីគាំទ្រដល់ប្រព័ន្ធប្រតិបត្តិខួរក្បាល ចូររៀនទម្លាប់សរសេរគោលដៅដែលតូចៗ កុំធ្ងន់ធ្ងរដល់ថ្នាក់ខួរក្បាលស្រែកញ៉ាញ។
សម្រាកនិងរក្សាភាពស្ងប់ស្ងាត់
ជាការពិតការធ្វើដំណើរ និងរស់នៅក្នុងធម្មជាតិជា វិធីសាស្រ្តសំរាកលំហែដែលមានប្រសិទ្ធិភាព ខ្ពស់។ ចូររៀនដកដង្ហើមវែងៗហើយទម្លាប់ហាត់ប្រាណដែលមិនមែនសំដៅលើតែរាងកាយទេតែផ្លូវចិត្ត។ ដោយសារខួរក្បាលត្រូវការថ្នាំបន្សាប តាមរយៈការសម្លឹង ធម្មជាតិ ការធ្វើដំណើររំកិលទីតាំងដែលអាចសម្លាប់ភាពតានតឹង។
ជៀសវាងការរំញោច
អាកប្បកិរិយាលេងហ្គេមវីដេអូឬខឹងក្រោធខ្លាំង ចង់ឈ្នះចាញ់ពេក ជាការបង្កប់នៅក្នុងប្រព័ន្ធរង្វាន់ដែលពួកគេអាចទាមទារ។ ប្រព័ន្ធនេះតែងតែធ្វើឱ្យការសិក្សាការដោះស្រាយការងារ ការច្នៃប្រឌិត មើលទៅហាក់ដូចជារិលវល់និងហត់ខ្លាំង។
ប្រែសម្រួល៖សុភា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?