ជីវិតកម្សាន្ដ
វីជេ តាប៊ុយ បកស្រាយ ក្រោយមានការរិះគន់ ធ្លាក់កូដលែងល្បី
ពិធីករល្បីឈ្មោះ វីជេ តាប៊ុយ បានចេញមុខឆ្លើយតបភ្លាមៗបន្ទាប់ពីមានការរិះគន់ថា រូបលោកធ្លាក់កូតមិនល្បីដូចមុន។ ការចេញមុខឆ្លើយតបពីសំណាក់ វីជេ តាប៊ុយ បន្ទាប់ពីមានបុគ្គលម្នាក់បានរិះគន់រូបលោកតាមរយៈបណ្ដាញសង្គមតិកតុក។
វីជេ តាប៊ុយ បានលើកឡើងថា «សូមឆ្លើយតបទៅកាន់ការលើកឡើងថា ខ្ញុំឥឡូវអត់ល្បី បាក់កាលីប និងធ្លាក់កូដ….សុំប្រាប់ទៅវិញ ខ្ញុំអត់ដែលល្បីអីផង ព្រោះឥឡូវខ្ញុំជាអ្នកផលិតកម្មវិធី អញ្ចឹងសម្រាប់ប្រជាប្រិយភាព គឺខ្ញុំអាចល្បីបានត្រឡប់ទៅវិញនៅពេលណាដែលខ្ញុំចាប់ផ្តើមទទួលការងារជាថ្មីមកវិញ»។
តាប៊ុយ បញ្ជាក់ថា នៅពេលដែលលោកទទួលការងារឡើងវិញ នោះសន្ទុះការងាររបស់លោកនឹងផ្ទុះការគាំទ្រជាថ្មី ព្រោះលោកមានគំនិតថ្មីៗ និងល្អៗច្រើនសម្រាប់បង្ហាញដល់ទស្សនិកជន ។
លោកថា លោក ក៏ជាអ្នកផលិតកម្មវិធីហើយមានកម្មវិធីជាច្រើនមកហើយដែលលោកបានផលិតតែពុំសូវមានអ្នកណាដឹង រីឯកម្មវិធីមួយចំនួនទៀតក៏អាចមានខ្លះគាត់បានដឹងផងដែរ។
លោកនិយាយទៀតថា លោកមិនបានប្រជែងប្រជាប្រិយភាព ឬតារាល្បីមួយណាទេអញ្ចឹងបើសិនមានអ្នកថា លោកបាក់កាលីប ឬក៏ទឹកមាត់អស់ លែងសូវប្រៃដូចមុន គឺលោកអាចនិយាយបានថាវាជាការពិត ព្រោះដោយសារតែអ្វីទាំងអស់នោះជាការសម្រេចចិត្តដោយផ្ទាល់ខ្លួន។ម្យ៉ាងទៀត ថាសម្រេចឈប់ពី My TV គឺមានគោលដៅតែមួយគត់ដោយចង់ធ្វើអ្វីដែលថ្មីសម្រាប់ខ្លួនឯង និងទស្សនិកជន។
វីជេ តាប៊ុយ បានបន្ថែមថា «ការសម្រាករបស់ខ្ញុំពេលនេះ គឺ ដើម្បីលំហែខួរក្បាលហើយក៏ដើម្បីស្វែងរកអ្វីដែលថ្មីៗ ដូចជាការមើលនៅលើយូធូប និងNoteទុកដូច្នេះ ហើយបើទទួលការងារម្តងនេះខ្ញុំមិនដើរទេ គឺរត់យកតែម្តង ព្រោះខ្ញុំមានគម្រោងត្រៀមរួចរាល់ជាស្រេច»៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច