Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនមួយទៀត ដាក់ពាក្យ​ការពារក្ស័យធននៅ អាមេរិក

បានផុស

នៅ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយទៀតលំដាប់លេខ ១០ របស់ចិនគឺ Sunac បានដាក់ពាក្យសុំការការពារការក្ស័យធននៅក្នុងសហរដ្ឋអាមេរិកភ្លាមៗ បន្ទាប់ពីទទួលបានការយល់ព្រមពីម្ចាស់បំណុលរបស់ខ្លួនក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលដែលមានតម្លៃជិត ១០ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបានដាក់ញត្តិការពារការក្ស័យធននៅមាត្រាទី ១៥ ទៅកាន់តុលាការសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ដែលអាចជួយឲ្យក្រុមហ៊ុនអាចចរចាជាមួយអ្នកផ្តល់កម្ចីបរទេស ដើម្បីដោះស្រាយបំណុលនេះបាន ។

នៅក្នុងឯកសារផ្ញើរទៅកាន់ផ្សារហ៊ុនហុងកុង, ក្រុមហ៊ុនទទួលបានការយល់ព្រមពីម្ចាស់បំណុល​ជាង ២ ពាន់នាក់ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលចំនួន ១០ ពាន់លានដុល្លារ និងការទូទាត់ការប្រាក់ដែលជំពាក់អ្នកវិនិយោគនៅខាងក្រៅប្រទេសចិន ។

បន្ទាប់ពីមានព័ត៌មានអំពីការដាក់ពាក្យការក្ស័យធននៅអាមេរិក ធ្វើឲ្យភាគហ៊ុនរបស់ Sunac ធ្លាក់ចុះទាបជាង ៤.៣ ភាគរយ នៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃអង្គារ ។​

ដូចក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិនជាច្រើនផ្សេងទៀតដែរ ក្រុមហ៊ុន Sunac កំពុងប្រឈមមុខនឹងវិបត្តិសាច់ប្រាក់កាន់តែអាក្រក់ទៅៗ ជាមួយនឹងការធ្លាក់ចុះនៃការលក់អចលនទ្រព្យ ។

បើយោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុតរបស់ក្រុមហ៊ុនបានឲ្យដឹងថា កាលពីចុងឆ្នាំមុន​ បំណុលសរុបរបស់ក្រុមហ៊ុន Sunac ឈានដល់ ១៣៧.៦ ពាន់លានដុល្លារ ដោយធ្លាក់ចុះ ៥០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ។

គួរបញ្ជាក់ថា កាលពីខែមុនក្រុមហ៊ុនអចលនទ្រព្យ Evergrande ក៏បានដាក់ពាក្យការពារការក្ស័យធននៅសហរដ្ឋអាមេរិកផងដែរ បន្ទាប់ពីបានប្រកាសពីការខាតបង់ចំនួន ៨១ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ៕

​ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម