Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់អង្គគណៈរដ្ឋមន្ត្រីថា ពេលនេះជាពេលដែលត្រូវធ្វើសកម្មភាពឲ្យបានសម្រេចលទ្ធផលជាក់ស្តែង  

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើសមាជិក-សមាជិកាគណៈរដ្ឋមន្ត្រី ថា ពេលនេះជាពេលដែលត្រូវធ្វើសកម្មភាព ឲ្យបានសម្រេចលទ្ធផលជាក់ស្តែង តាមការសន្យា។ នេះបើតាមការឲ្យដឹងពីលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក នារសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះថា កាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នៅថ្ងៃទី ២៤ សីហា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលជាគោលនយោ​បាយលើកស្ទួយសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងនោះ មានអាទិភាព ៦ យ៉ាងដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីប្រកាសថា នឹងដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរបន្តថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី ២ នាព្រឹកថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២៣នេះ ពោលគឺមិនទាន់បានមួយខែផង គណៈរដ្ឋមន្ត្រី បានពិភាក្សា និងអនុម័តរបាយការណ៍វឌ្ឍភាព នៃការរៀបចំយន្តការអនុវត្តគោលនយោបាយ អាទិភាពទាំង ៦ សម្រាប់ប្រកាសអនុវត្តមុនដំណាច់ឆ្នាំ ២០២៣។

បន្ថែមពីលើនេះទៀត សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពី អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ឆ្នាំ ២០២៣-២០២៨) ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដែរនោះ ក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី ២លើក យកមកពិភាក្សា និងអនុម័ត។

រីឯសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងមុខងារសាធារណៈដែលជាស្នូលនៃកំណែទម្រង់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ក៏ត្រូវបានពិភាក្សា និងអនុម័តរួចរាល់ដែរ។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមបែបនេះថា «សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់អង្គគណៈរដ្ឋមន្ត្រីថា ពេលនេះជាពេលដែលយើងទាំងអស់គ្នា ត្រូវធ្វើសកម្មភាពឲ្យបានសម្រេចលទ្ធផលជាក់ស្តែងតាមការសន្យា ពោលគឺមិនមែននិយាយហើយ តែធ្វើមិនបាននោះឡើយ»។

បើតាមអ្នកនាំពាក្យដដែល គឺរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងជារាជរដ្ឋាភិបាល ដែលធ្វើសកម្មភាពភ្លាមៗ លឿនរហ័ស ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គាំពារប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលទទួលបានផលមុនគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម