Connect with us

សុខភាព

ផ្លែឈើ១០មុខ មានប្រយោជន៍ដល់រាងកាយយ៉ាងច្រើន

បានផុស

នៅ

តើផ្លែឈើដែលយើងទទួលទានជាប្រចាំមានអត្ថប្រយោជន៍អ្វីខ្លះ? តាមពិតផ្លែឈើគ្រប់ប្រភេទសុទ្ធតែមានអត្ថប្រយោន៍យ៉ាងច្រើនដល់សុខភាពរាងកាយ គ្រាន់តែយើងទទួលទានឲ្យសមល្មម និងមានកម្រិតប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាផ្លែឈើ១០ប្រភេទ ដែលមានប្រយោជន៍យ៉ាងច្រើននិងគួរបរិភោគរាល់ថ្ងៃផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ផ្លែប៉ោម មានរសជាតិផ្អែម ប៉ុន្តែជាតិស្ករក្នុងឈាមកើនឡើងយឺត។ សក្ដិសម​សម្រាប់​អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលគ្រប់គ្រងជាតិស្ករក្នុងឈាម ប្រឆាំង​អុកស៊ីតកម្ម និង collagen ដែលល្អសម្រាប់សុខភាពស្បែក ជួយ​បិទបាំងស្នាម​អាចពន្យាភាពចាស់បាន។

២ ផ្លែក្រូច​ អាចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយថែមទាំងធ្វើឲ្យ​ស្បែកស្អាត និង​ភ្លឺថ្លា​ទៀតផង។ ក្រូចអាចផ្តល់ជាតិកាល់ស្យូម ពង្រឹងឆ្អឹង ប៉ុន្តែបើគ្មានវីតាមីន D រាងកាយមិនអាច​ស្រូប​យក​ជាតិ​កាល់ស្យូមបានទេ។ ផ្លែក្រូចក៏អាចការពារជំងឺភ្នែក​ឡើងបាយដូចគ្នា។

៣ ទំពាំងបាយជូ ការទទួលទានទំពាំងបាយជូជាប្រចាំ អាចជួយបំប៉នខួរក្បាល បំប៉នបេះដូង និងជាថ្នាំបញ្ចុះទឹកនោម។​ ទំពាំងបាយជូក៏អាចប្រឆាំងមហារីកផងដែរ។

៤ ផ្លែស្ត្របឺរី ការទទួលទានផ្លែស្ត្របឺរី នឹងជួយកាត់បន្ថយសំពាធឈាម បំប៉នភ្នែក និងការពារជំងឺបេះដូង។ ហើយផ្លែស្ត្របឺរីមានផ្ទុកវីតាមីន C និង phytonutrients ជួយដល់ដំណើរការនៃប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល។

៥ មង្ឃុត ជួយការពារជំងឺរបេង មានសារធាតុប្រឆាំងបាក់តេរី រក្សាកម្រិតសំពាធឈាម មានផ្ទុកសារធាតុរ៉ែដូចជាម៉ង់ហ្គាណែស និងប៉ូតាស្យូម ដែលជាសារធាតុរ៉ែដែលជួយកាត់បន្ថយសំពាធឈាម ជួយបង្កើនភាពស៊ាំ មង្ឃុត​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មផងដែរ។

៦ ឪឡឹក ជាផ្លែឈើដែលស័ក្តិសមសម្រាប់អ្នកដែលកំពុងគ្រប់គ្រងទម្ងន់។ ព្រោះវាជាផ្លែឈើដែលមានជាតិស្ករទាប កាឡូរីទាប និងការពារការប្រមូលផ្តុំជាតិខ្លាញ់ក្នុងសរសៃឈាម។ គ្រប់គ្រងកម្រិតសម្ពាធឈាម មានផ្ទុកវីតាមីន A ដើម្បីជួយបំប៉នភ្នែក ជួយកាត់បន្ថយជាតិខ្លាញ់លើផ្ទៃមុខ។ បន្ថែមសំណើមដល់ស្បែក និងកាត់បន្ថយការរលាក និងក្រហម ជួយចិញ្ចឹមស្បែក និងសក់រឹងមាំ។

៧ ទម្លាប់ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយឱកាសនៃជំងឺមហារីក។ ទម្លាប់ គឺជាផ្លែឈើដែលមានឥទ្ធិពលត្រជាក់ ជួយបន្ថយរោគសញ្ញានៃកំដៅខាងក្នុង។ វាគឺជាប្រភពដ៏ល្អនៃជាតិសរសៃ ផូស្វ័រ កាល់ស្យូម វីតាមីន C និងវីតាមីន A ស័ក្តិសម សម្រាប់អ្នកដែលកំពុងមើលរបបអាហាររ។ ព្រោះទម្លាប់ គឺជាផ្លែឈើដែលមានកាឡូរីទាប និងមានជាតិខ្លាញ់។ វីតាមីន A នៅក្នុងផ្លែទម្លាប់ ជួយបំប៉នភ្នែក ពន្យឺតការចុះខ្សោយនៃភ្នែក កាត់បន្ថយឱកាសនៃជំងឺភ្នែកឡើងបាយ។

៨ Pear ជួយក្នុងដំណើរការរំលាយអាហារ និងការបញ្ចេញចោល។ រំញោចដំណើរការនៃប្រព័ន្ធភាពស៊ាំ
បំបាត់ការស្រេកទឹក ធ្វើឲ្យត្រជាក់ និងជួយស្ដារកោសិកាស្បែកដែលអស់កម្លាំង។ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារការចុះខ្សោយកោសិកា។

៩ Cherries មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងនឹងជំងឺមហារីក និងពន្យាភាពចាស់។ មានផ្ទុកសារធាតុ anthocyanin ដែលកាត់បន្ថយកម្រិតជាតិស្ករ ការពារជំងឺទឹកនោមផ្អែម មានសារជាតិ lutein ដើម្បីការពារភ្នែកពីពន្លឺព្រះអាទិត្យ និងជួយកាត់បន្ថយការកើតឡើងនៃជំងឺភ្នែកឡើងបាយ និជួយធ្វើឲ្យស្បែកភ្លឺថ្លា កាត់បន្ថយស្នាមមុន កាត់បន្ថយស្នាមអុចខ្មៅ។

១០ ផ្លែគីវី ជួយបន្ថយការឆ្លងមេរោគរលាកផ្លូវដង្ហើមផ្នែកខាងលើ។ រំញោចការងាររបស់ពោះវៀន និងប្រព័ន្ធរំលាយអាហារ។ ជួយឱ្យអ្នកគេងលក់ស្រួល។ មានប្រសិទ្ធិភាពជន៍លើកម្រិតសម្ពាធឈាម រួមទាំងអាចមានអត្ថប្រយោជន៍សម្រាប់សុខភាពបេះដូង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើចេកប្រភេទនីមួយៗ មានអត្ថប្រយោជន៍ និងគ្រោះថ្នាក់អ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៦ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៦ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ៩ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៤ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម