Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ទទួលបានគម្រោងបង្កើតរោងចក្រ​ចំនួន៣ លើទុនវិនិយោគជាង ៤៦លានដុល្លារ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនចំនួនបីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ខេត្តព្រះសីហនុ លើទំហំទុនវិនិយោគប្រមាណ ៤៦លានដុល្លារ និងបានបង្កើតការងារជូនពលរដ្ឋចំនួនជាង ៨៣៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម CDC គម្រោងថ្មីចំនួនបីនេះ រួមមាន៖

១. ក្រុមហ៊ុន “HUALE STEEL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ​ចំនួន ៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។

២. ក្រុមហ៊ុន “CAMBODIAN LUHENG PET FOOD CO., LTD.” គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៩កន្លែង។

៣. ក្រុមហ៊ុន “ULTIMATE MOTION CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៥ កន្លែង។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ បាននិងកំពុងអភិវឌ្ឍស្ទើរគ្រប់វិស័យ ដោយមានគម្រោងសាងសង់ថ្មីៗជាបន្តបន្ទាប់ ជាពិសេសផ្នែកសំណង់អគារ។ ដោយឡែកគម្រោងបង្កើតរោងចក្រ ពីសំណាក់អ្នកវិនិយោគិនបរទេស ក៏កំពុងសម្លឹង​ឆ្ពោះទៅកាន់ខេត្តជាប់មាត់សមុទ្រមួយនេះផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម