Connect with us

សេចក្ដីជូនដំណឹង

ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការ​ជាមួយ ក្រុមហ៊ុន​ម៉ា​ស្ទ័​រកា​ត ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប័ណ្ណ​ឡេ​ឌី​ម៉ា​ស្ទ័​រ​កាត​អេស៊ីលីដា​ក្នុងប្រទេស​កម្ពុជា

បានផុស

នៅ

ធនាគារ អេស៊ីលីដា ភីអិលស៊ី “​ធនាគារ អេស៊ីលីដា​” ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ នៅ​ប្រទេស​កម្ពុជា និង​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX)​ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ ​មាន​មោទនភាព​សូម​ប្រកាស​អំពី កិច្ចសហប្រតិបត្តិការ រវាង ធនាគារ អេស៊ីលីដា និង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រកា​ត ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប័ណ្ណ​ឡេ​ឌី​ម៉ា​ស្ទ័​រ​កាត​អេស៊ីលីដា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប័ណ្ណ​ឡេ​ឌី​ម៉ា​ស្ទ័​រកា​ត​អេស៊ីលីដា ផ្តល់ជូន​បទពិសោធន៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន និង​ផ្តល់​អត្ថប្រយោជន៍ សិទ្ធិ​ពិសេសៗ និង​ភាពជា​ដៃគូ​ជាច្រើន​។ អត្ថប្រយោជន៍​ទាំងនេះ គឺ​ផ្តោត​សំខាន់​លើ​ប្រភេទ​ចំណាយ​ដ៏​ពេញនិយម​បំផុត​ចំពោះ ម្ចាស់​ប័ណ្ណ ជាពិសេស គឺ​សុភាពនារី សម្រាប់​ចំណាយ​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ ការធ្វើដំណើរ គ្រួសារ ការកម្សាន្ត​ផ្សេងៗ និង​ការដឹកជញ្ជូន​។ កាត​នេះ​ក៏​ផ្តល់​ការលើកទឹកចិត្ត​ជាច្រើន រួមមាន ការលើកលែង​ថ្លៃ​សេវា​ប្រចាំឆ្នាំ ក្នុង​កំឡុង​ឆ្នាំ​ដំបូង សម្រាប់​អតិថិជន​កំពុង​ប្រើប្រាស់​កាត ATM ដែល​ចង់​ប្តូរ​ទៅជា​ប័ណ្ណ​ឡេ​ឌី​ម៉ា​ស្ទ័​រកា​ត​អេស៊ីលីដា មិន​ថា​ជា​ប័ណ្ណ​ឥណ​ពន្ធ ឬ​ប័ណ្ណឥណទាន​នោះទេ និង​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ពិសេស សម្រាប់​អតិថិជន​២.០០០ នាក់​ដំបូង​។

​បណ្ឌិត អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បាន​មានប្រសាសន៍ថា “​ប័ណ្ណ​ឡេ​ឌី​ម៉ា​ស្ទ័​រ កាត​អេស៊ីលីដា សម្រាប់​អតិថិជន​ជា​សុភាពនារី​នឹង​ផ្តល់ឱ្យ​ពួកគាត់​នូវ​មធ្យោបាយ​ទូទាត់​តាមបែប​ឌីជីថល កាន់តែ​រហ័ស​ទាន់​ចិត្ត សុវត្ថិភាព និង​ងាយស្រួល​ជាង​មុន ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ និង​ជួយ​បង្កើន​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់​កាន់តែ​ប្រសើរឡើង​។ ម្ចាស់​ប័ណ្ណ​អាច​ជ្រើសរើស​ការប្រើប្រាស់​ជាច្រើន​ប្រភេទ ដែល​ខ្លួន​ពេញចិត្ត រួមទាំង​ការដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ក្នុងស្រុក និង​អន្តរជាតិ ការទូទាត់​តាម​ម៉ាស៊ីន​ឆូត​កាត ការទិញ​ទំនិញ​អន​ឡាញ ការធ្វើដំណើរ ការទទួល​ទាន​អាហារ ការទិញ​សំលៀកបំពាក់​ពេញនិយម ការដឹកជញ្ជូន និង​ការកម្សាន្ត ជាមួយនឹង​កម្រិត​ទំហំ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​រហូតដល់​១០.០០០​ដុល្លារ​អាមេរិក​។ ប័ណ្ណ​ឡេ​ឌី​ម៉ា​ស្ទ័​រកា​ត​អេស៊ីលីដា ផ្តល់ជូន​ជា​ពីរ​ជម្រើស រួមមាន ប័ណ្ណ​ឥណ​ពន្ធ​ឡេ​ឌី​ម៉ា​ស្ទ័​រការ​អេស៊ីលីដា និង​ប័ណ្ណឥណទាន​ឡេ​ឌី​ម៉ា​ស្ទ័​រ​កាត​អេស៊ីលីដា​។

​លោកស្រី Winnie Wong នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រកា​ត ប្រចាំ​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ បាន​មានប្រសាសន៍ថា “​នៅ​ទូទាំង​ពិភពលោក មានការ​កើនឡើង​នូវ​តម្រូវ​ការផ្តល់​ដំណោះស្រាយ​ជូន​អ្នកប្រើប្រាស់ ឱ្យស្រប​នឹង​ចំណង់​ចំណូលចិត្ត​ដែល​កំពុង​ផ្លាស់ប្តូរ​។ ក្រុមហ៊ុន​ម៉ា​ស្ទ័​រការ ពិត​ជាមាន​មោទនភាព​យ៉ាងខ្លាំង ក្នុងការ​ចាប់​ដៃគូ​ជាមួយ​ធនាគារ អេស៊ីលីដា ដើម្បី​ពង្រីក​មធ្យោបាយ​ទូទាត់​ដល់​សុភាពនារី​កម្ពុជា ក្នុង​ការទិញ​ទំនិញ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។

ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ស្របតាម​របៀប​រស់នៅ​របស់​ពួកគេ​ម្នាក់ៗ ក្នុងការ​ទូទាត់​តាមរយៈ​បណ្តាញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រកា​ត នៅតាម​បណ្តា​ប្រទេស​ជាង​២១០​។ ប័ណ្ណ នេះ​បំពាក់​មកជា​មួយ​នូវ​ការការពារ​សុវត្ថិភាព​យ៉ាងរឹងមាំ ដែល​បាន​បង្កប់​នៅក្នុង​កាត ដើម្បី​ធានា​ឱ្យបាន​ថា ម្ចាស់​ប័ណ្ណ​អាចធ្វើ​ការទូទាត់​បាន ប្រកបដោយ​ទំនុកចិត្ត នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។​”

​ការប្រើប្រាស់​ប័ណ្ណ​ម៉ា​ស្ទ័​រកា​ត​ដ៏​ថ្មី​ប្លែក ដែល​ពោរពេញ​ដោយ​អត្ថប្រយោជន៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន ប្រកបដោយ​ភាពងាយស្រួល​ជាមុន​។ អតិថិជន​របស់​ធនា​គារ អេស៊ីលីដា អាចដាក់​ពាក្យស្នើសុំ​ប្រើប្រាស់​ប័ណ្ណ​ឡេ​ឌី​ម៉ា​ស្ទ័​រកា​ត​អេស៊ីលីដា​នេះ តាមរយៈ កម្មវិធី​សេវា​អេស៊ីលីដា​ម៉ូ​បាល ឬ​គេហទំព័រ​របស់​ធនាគា​រ អេស៊ីលីដា ភីអិលស៊ី https://www.acledabank.com.kh ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម