Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ ប្រារព្ធ​កម្មវិធី​បរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស

បានផុស

នៅ

មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ប្រារព្ធ​កម្មវិធី​បរិច្ចាគ​ឈាម​ក្រោម​ប្រធានបទ​“​សង្គ្រោះ​ជីវិត គឺ​បរិច្ចាគ​ឈាម​ទាំងអស់​គ្នា​” ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​បរិច្ចាគ​ឈាម​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត ស៊ិ​ក ប៊ុណ្ណា រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់លោក​សាស្ដ្រាចារ្យ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត សុខ ផង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក​អនុរដ្ឋលេខាធិការ និង លោក​អគ្គនាយក​-​អគ្គនាយករង បច្ចេកទេស សុខាភិបាល​ព្រមទាំង​លោក លោកស្រី​ដែលជា​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ជាច្រើន​ទៀត​។

លោក​សាស្ត្រាចារ្យ​រង លូ លី​ឃាង នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​មានប្រសាសន៍ថា​« ថ្ងៃនេះ​ជា​ឱកាស​ដ៏​វិសេសវិសាល ដោយ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​លោក សាស្ត្រាចារ្យ​រដ្ឋមន្ត្រី មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់ ឈាម ប្រារព្ធ​កម្មវិធី​បរិច្ចាគ​ឈាម​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ “​សង្គ្រោះ​ជីវិត គឺ​បរិច្ចាគ​ឈាម​ទាំងអស់គ្នា​” ដែលជា​ការចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ពី​មន្ត្រីរាជការ​ក្រោម​ឱវាទ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ដែល​កន្លងមក​មន្ទីរ​ពេទ្យ​ក៏​ធ្លាប់បាន ធ្វើការ​បរិច្ចាគ​ឈាម​ជារឿយៗ​ផងដែរ ដើម្បី​អាចមាន​ឈាម​គ្រប់គ្រាន់​ជួយសង្គ្រោះ​ជីវិត មនុស្ស ហើយ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បានទទួល​ឈាម​ជា​មធ្យម ៤០​ប្លោក ក្នុង​មួយខែ ពី មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​»​។ លោកនាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​បាន​បន្តថា​សម្រាប់​ការសហការ​នេះ​រវាង​មន្ទីរពេទ្យ​និង​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នឹង​បន្ត​និង​ពង្រឹង​បន្ថែមទៀត ទៅ​ថ្ងៃ​ខាងមុខ​។

លោក​វេជ្ជបណ្ឌិត ស៊ិ​ក ប៊ុណ្ណា រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​អបអរសាទរ​ចំពោះ​មន្ត្រី បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ប្រមាណ​១២០​នាក់ ដែល​បាន​ចុះឈ្មោះ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ទៀង ទាត់​របស់​មន្ទីរពេទ្យ ក្រោម​ពាក្យស្លោក ” សង្គ្រោះ​ជីវិត​គឺ​បរិច្ចាគ​ឈាម​ទាំងអស់គ្នា “។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ​ការផ្តល់​ឈាម​គឺ​ជួយ​ជីវិត អ្នក​ដែល​ត្រូវការ​ឈាម អ្នក​ដែលមាន​ជំងឺ​ស្លេកស្លាំង អ្នក​ដែល​បាត់បង់​ឈាម​ភ្លាមៗ អ្នកមាន​ជំងឺ​គ្រាប់​ឈាម​មួយចំនួន និង អ្នក​ដែលមាន​ជំងឺមហារីក​ជាដើម។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​ កាយវិការ​សប្បុរសធម៌​នេះ​បង្ហាញ​ពី​ទឹកចិត្ត​របស់​គ្រូពេទ្យ​ដែល​ក្រៅពី​តួនាទី ភារកិច្ច ជា​មន្ត្រីរាជការ ជា​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​គោរព​ក្រមសីលធម៌​ត្រឹមត្រូវ​តែប៉ុណ្ណោះ​ទេ លើសពីនេះ​គ្រូពេទ្យ​យើង បាន​បរិច្ចាគ​ឈាម ជូន​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ថែមទៀត។ ​បរិច្ចាគ​ឈាម​គឺជា​ទង្វើ សប្បុរស​មួយ​ដែល​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន។

លោក​វេជ្ជបណ្ឌិត​បាន​សំដែង​នូវ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង មន្ត្រី​បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ដែល​បានផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាជន​បានល្អ​ប្រសើរ ស្របតាម​យុទ្ធសាស្ត្រ​ជា​អាទិភាព​របស់ ក្រសួងសុខាភិបាល ដើម្បី​ចូលរួមចំណែក​អនុវត្ត​ឲ្យ​ទទួលបាន​ជោគជ័យ​នូវ​កម្មវិធី​គោលនយោបាយ​ជា អាទិភាព​ចំនួន​៦ សម្រាប់​ការចាប់ផ្តើម​អនុវត្ត​ភ្លាម​ក្នុង​ឆ្នាំ​២០២៣​ក្នុងនោះ​អាទិភាព​ទីមួយ​គឺ ” ការពង្រីក​សេវា​ថែទាំ​សុខភាព​ឆ្ពោះទៅរក​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ” របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏ ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​។

នៅក្នុង​ឱកាស​នោះដែរ ​លោក​វេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ត្រូវ​យកចិត្តទុកដាក់​ដល់​សប្បុរសជន​ដែល​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ដោយ​ឱ្យ​ជា​ចំណីអាហារ​ឬ ​កាដូ​នៅ​ពេល​ពួកគាត់​ពេល​បរិច្ចាគ​ឈាម​រួច​ដើម្បី​បង្កើន​គ្រាប់​ឈាម​ឡើងវិញ​។​ ទន្ទឹមនឹងនេះ​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​សុ​វត្ថិភាព​ឈាម​ពោលគឺ​ឈាម​ដែល​យក​ចេញពី​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ត្រូវ​ធានា​សុវត្ថិភាព​ដល់​អ្នកជំងឺ​និង​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​បរិច្ចាគ​ឈាម​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត​ខណៈ​បច្ចុប្បន្ន​អត្រា​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត​នៅឡើយ​៕

ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

លោក ហេង សួរ ណែនាំសិក្ខាកាមវគ្គសុក្រឹតការ ចងចាំពីតួនាទីភារកិច្ច ដើម្បីការពារប្រយោជន៍កម្មករនិយោជិត និងនិយោជក

ព័ត៌មានជាតិ២៤ នាទីutes មុន

កម្ពុជា បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

តុលាការចិន កាត់ទោសប្រហារជីវិត បុរស​ដែល​បើក​រថយន្ត​បុករះមនុស្សស្លាប់៣៥​នាក់

ព័ត៌មានជាតិ៤៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញការត្រួតពិនិត្យបន្ថែមទៀតចំពោះការចេញចូលរបស់ជនបរទេស

ជីវិតកម្សាន្ដ៥១ នាទីutes មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម