ព័ត៌មានជាតិ
អ្នកឧកញ៉ា លឹម ហេង ៖ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ជាឱកាសសម្រាប់កម្ពុជា
សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចអាមេរិក និងចិន កំពុងដំឡើងពន្ធដាក់គ្នា ជាឱ្យកាសសម្រាប់ក្រុមហ៊ុនបរទេសចូលមកវិនិយោគនៅកកម្ពុជា ដើម្បីនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
អ្នកឧកញ៉ា លឹម ហេង បានបន្តទៀតថា បើទោះបីជាសព្វថ្ងៃនេះប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រូវបានព្យួរយ៉ាងណាក្តី ពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅមានស្ថានភាពល្អប្រសើរ ដោយសារកម្ពុជា ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះនៅមានភាពអនុគ្រោះពន្ធ MFN ធ្វើឱ្យការនាំចេញពីកម្ពុជា ទៅអាមេរិក បង់ពន្ធនៅមានកម្រិតទាប ដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗនាំចេញទៅអាមេរិក។
អ្នកឧកញ៉ា លឹម ហេង កត់សម្គាល់ឃើញថា ក្រុមហ៊ុនអាមេរិកដែលចូលមកកម្ពុជា ភាគច្រើនវិនិយោគវិស័យឧស្សាហកម្ម និងសណ្ឋាគារ ដែលជាផ្នែកសំខាន់សម្រាប់កម្ពុជា។ អ្នកឧកញ៉ា បានបន្តដូច្នេះថា« ខ្ញុំមើលឃើញថា វិស័យទាំងអស់នេះល្អ ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិយើង»។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានជំរុញដល់ក្រុមហ៊ុនវិនិយោគទៅលើឧស្សាហកម្មកែច្នៃកសិកម្ម ដែលជាវិស័យមានសក្តានុពលរបស់កម្ពុជា ដើម្បីកែច្នៃសម្រាប់នាំចេញទៅទីផ្សារអាមេរិកផងដែរ។
អនុប្រធានសភាណាពិជ្ជកម្ម មានសុទិដ្ឋិយមថា ក្រោយដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត និងការពិព័រណ៍ខែ វិច្ឆិកា នៅទីក្រុងឡុងប៊ិច បង្ហាញពីផលិតផលកសិកម្មរបស់កម្ពុជា ខាងមុខនេះ នឹងអាចទាក់ទាញបានអ្នកវិនិយោគពីអាមេរិក និងបណ្តាប្រទេសផ្សេងៗ ជាពិសេសចិន ចូលមកវិនិយោគផ្នែកកសិកម្ម ឧស្សាហកម្ម ដើម្បីកែច្នៃសម្រាប់នាំចេញទៅទីផ្សារអាមេរិក ខណៈដែលកម្ពុជា សម្បូរទៅដោយវត្ថុធាតុដើម។
កម្ពុជា គឺជាប្រទេសដែលរក្សាបានសុខសន្តិភាពសុវត្ថិភាព សម្រាប់អ្នកវិនិយោគបរទេសចូលមកកម្ពុជា និងជាឱកាសសម្រាប់អ្នកផលិតក្នុងស្រុកសម្រាប់នាំចេញផងដែរ។
ក្រោយពីរាជរដ្ឋាភិបាល បានគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដោយជោគជ័យ បានបើកដំណើរការទីផ្សារឡើងវិញទាំងអស់លើគ្រប់វិស័យ និងបានដាក់ឱ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលជាភាពទាក់ទាញ និងមានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគបរទេស។ លើសពីនេះទៀត កម្ពុជា បាននិងកំពុងអនុវត្តកិច្ចព្រមព្រៀមសេរីពាណិជ្ជកម្មកម្ពុជា ចិន។ ទន្ទឹមគ្នានេះ ក៏មានកិច្ចព្រមព្រៀងជាមួយកូរ៉េ និងអាសិប ដែលជាឱកាសទាក់ទាញអ្នកវិនិយោគផលិតនៅក្នុងស្រុក ដើម្បីធ្វើការនាំចេញទៅទីផ្សារអាមេរិក។
សូមបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦ ២៧២លានដុល្លារ ថយចុះ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៦ ៦៤៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ដដែលបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៦ ១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ១៦០លានដុល្លារ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់