Connect with us

ជីវិតកម្សាន្ដ

ប្រព័ន្ធផ្សព្វផ្សាយមួយរាយការណ៍ថា Lisa ទំនងចុះកុងត្រាជាមួយទីភ្នាក់ងារអាមេរិក

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយបានរាយការណ៍ថា Lalisa សមាជិកក្រុម BLACKPINK ទំនងជានឹងចុះហត្ថលេខាជាមួយទីភ្នាក់ងារអាមេរិកមួយជំនួសឱ្យការបន្តជាមួយផលិត YG Entertainment ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ផ្តាច់មុខពី TV Report តាមរយៈប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ SETN ថា តារារ៉េប Lalisa ទំនងជានឹងចុះកុងត្រាជាមួយផលិតកម្មចម្រៀងអាមេរិកដែលមិនបញ្ចេញឈ្មោះ បើទោះបី YG Entertainment ផ្ដល់កម្រៃរហូត ៥០ពាន់លានវ៉ុន (ប្រហែល ៣៧.៧លានដុល្លារអាមេរិក) ក៏ដោយ។

របាយការណ៍បានបញ្ជាក់ថា ពីលើទឹកប្រាក់ដែល YG ផ្ដល់ឱ្យ Lalisa នាងមានសិទ្ធិទទួលការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ចូលរួមការប្រគំតន្ត្រី មាតិកាវីដេអូ ម៉ូដ ការសម្តែង និងការចេញអាល់ប៊ុមចំនួន ៦ អាល់ប៊ុម។ លើសពីនេះ Lalisa នឹងក្លាយជាម្ចាស់កម្មសិទ្ធិបញ្ញាសម្រាប់បទចម្រៀងថ្មីរបស់នាងដែលនឹងចេញនាពេលខាងមុខ ហើយថែមទាំងផ្តល់សិទ្ធិឱ្យនាងបង្កើតស្ទូឌីយ៉ូផ្ទាល់ខ្លួន និងលទ្ធភាពចុះហត្ថលេខាលើសិល្បករផងដែរ។

បច្ចុប្បន្នផលិតកម្ម YG Entertainment នៅតែមិនទាន់ឆ្លើយតបនឹងរបាយការណ៍ថ្មីនេះទេ ប៉ុន្តែពួកគេធ្លាប់និយាយថា ពួកគេកំពុងពិភាក្សាជាមួយ Lisa ទាក់ទងនឹងការបន្តកុងត្រាថ្មី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ត្រូវប៉ាន់ខ្លាំង! Jisoo ត្រៀមបង្ហាញខ្លួនក្នុងភាពយន្តខ្នាតធំមួយ ​នាចុងខែនេះ

ចុចអាន៖ Ariana Grande ដាក់ពាក្យលែងលះស្វាមីផ្លូវការ ក្រោយមិត្តប្រុសថ្មីដាក់ពាក្យលែងលះភរិយា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម