Connect with us

ព័ត៌មានជាតិ

លោក Dominic Williams ៖ អង់គ្លេសបានត្រៀមកញ្ចប់ថវិកា សម្រាប់ផែនការឆ្នាំ២០២៤ឆ្នាំ២០២៥ ដើម្បីកម្ពុជាគ្មានមីន

បានផុស

នៅ

អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams  បានឱ្យដឹងថា ពាក់ព័ន្ធនឹងការចូលរួមរបស់ចក្រភពអង់គ្លេស ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ អង់គ្លេសបានរៀបចំផែនការ និងត្រៀមកញ្ចប់ថវិការួចរាល់ហើយសម្រាប់ផែនការឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីន ដោយបានដាក់បញ្ចូលក្នុងផែនការសកម្មភាពរបស់អង្គការដោះមីន HALO Trust និង MAG នៅតែរង់ចាំការអនុម័តជាផ្លូវការរបស់រដ្ឋាភិបាលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Dominic Williams បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមីនដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរក្នុងការចូលរួមរបស់ចក្រភពអង់គ្លេសសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

ពាក់ព័ន្ធនឹងសកម្មភាពមីន លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនបានរំលឹកឲ្យដឹងថា ចក្រភពអង់គ្លេស បានចូលរួមជូយដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ ដែលរហូតមកដល់ពេលនេះ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ១៦០ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ព្រមទាំងរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៦៧.៥៩០ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៤៧.៧៨៨ គ្រាប់។

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការគាំទ្រនេះ និងការតាំងចិត្តបន្តចូលរួមជួយដល់កម្ពុជាស្របតាមផែនការគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយកម្ពុជានៅតែត្រូវការជាចាំបាច់ចំពោះការចូលរួមពីចក្រភពអង់គ្លេស និងបណ្តាដៃគូដទៃទៀត ក្នុងការដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥។

បន្ថែមពីនេះ លោក ទេសរដ្ឋមន្រ្តី លី ធុជ បានរំលឹកអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម កិច្ចការបរទេស បរិស្ថាន អប់រំ និងសុខភាព ជាដើម ព្រមទាំងបានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេសចំពោះការគាំទ្រ និងការផ្តល់ជំនួយដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទីute មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ៣ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ១៣ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

Sokha Hotels

ព័ត៌មានពេញនិយម