Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ការងារ​ ៖ ការបណ្តុះបណ្តាល​សហគ្រិន​ភាព និង​ជំនាញ​បច្ចេកទេស​របស់​បុគ្គលិក​គឺ​ឥតគិតថ្លៃ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បានបញ្ជាក់​ជូន​ប្រតិភូ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាមរយៈ​វិទ្យាស្ថាន​ជំនាញ​របស់ខ្លួន មាន​វគ្គ​បណ្តុះបណ្តាល​ដ​ល់​ម្ចាស់​អាជីវកម្ម​ស្តីពី​សហគ្រិនភាព និង​ការបណ្តុះបណ្តាល​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​លើ​ជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គឺជា​ការបញ្ជាក់​ដែល​ធ្វើឡើង​ ក្នុង​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី និង​ប្រតិភូ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ដែល​បាន​ចូល​សំដែង​ការគួរ​សមនៅ​ទីស្តីការក្រសួង​។

លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា “​ម្ចាស់​អាជីវកម្ម​ដែល​ចង់​អភិវឌ្ឍ​សហគ្រិនភាព រួម​ទាំង​បុគ្គលិក​ដើម្បី​ពង្រឹង​អាជីវកម្ម​របស់​ខ្លួន អាច​ចូលរួម​សិក្សា​នៅ​គ្រប់​ទីតាំង​នានា​ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដោយ​ឥតគិតថ្លៃ ក្រសួង​ស្វាគមន៍​”​។

ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម និង​បុគ្គលិក​ក្នុង​ការ​ពង្រឹង​សមត្ថភាព កម្មវិធី​បណ្តុះបណ្តាល មាន​ភាពបត់បែន​ខ្ពស់ មាន​កម្រិតស្តង់ដារ​ដែល​សិក្ខាកាម អាច​សិក្សា​បាន​នៅពេល​យប់ ឬ​ចុង​សប្តាហ៍​ដែល​ប្រការ​នេះ អាជីវកម្ម​ក៏​នៅតែ​អាច​ដំណើរការ​បាន​ដោយ​រលូន ហើយ​សិក្ខាកាម​ក៏​នៅតែ​អាច​សិក្សា​រៀនសូត្រ​បំប៉ន​សមត្ថភាព​របស់​ខ្លួន​បាន​ផង​ដែរ​។ នេះ​គឺជា​ការបញ្ជាក់​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ដដែល​។

ក្នុង​ជំនួប​ដដែល​នោះ លោក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ​គោលនយោបាយ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ភាពអនុគ្រោះ​ខ្ពស់​លើ​លក្ខខណ្ឌ​ផ្លូវច្បាប់ និង​បញ្ហា​អនុលោម​មួយចំនួន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ជីវ​កម្ម​លក្ខណៈ​គ្រួសារ ឬ​សហគ្រាស​ខ្នាតតូច ឬ​អ្នករក​ទទួលទាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​តូចតាច អាច​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។

បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​សមាគម​សហគ្រិន​ស្ត្រី ក៏ដូចជា​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ត្រូវ​ត្រៀម​ស្វែងរក​ចំណុច ឬ​បញ្ហា​រួម​របស់​វិស័យ​ឯកជន​ដើម្បី​លើក​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វេទិកា​រដ្ឋ​និង​ឯកជន​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែវិច្ឆិកា​ខាងមុខ​ដើម្បី​ដោះស្រាយ​ឱ្យ​ចំ​បញ្ហា​គន្លឹះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម