Connect with us

ព័ត៌មានជាតិ

ក្រោយចិនប្រកាសនាំចូលដូងក្រអូប ឧកញ៉ា​ ម៉ុង ឫទ្ធី ថា ព័ត៌មាននេះ លោកទន្ទឹងរង់ចាំជាយូរមកហើយ

បានផុស

នៅ

បន្ទាប់​ពី​ចិត្ត​ចិន​បាន​ប្រកាស​ពី​ការ​នាំ​ចូល​ផ្លែ​ដូង​ស្រស់​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​ចិន ឧកញ៉ា​ ម៉ុង ឫទ្ធី ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​ ម៉ុង​ឫទ្ធី​គ្រុប ដែល​ជា​ក្រុម​ហ៊ុន​កសិ-ឧស្សាហកម្ម​នៅ​កម្ពុជា​ បាន​បង្ហាញ​ថា​ ព័ត៌មាន​នៃការអនុញ្ញតនាំចេញដូងក្រអូបទៅកាន់ទីផ្សារក្រៅប្រទេសនេះ​ លោកបានទន្ទឹងរង់ចាំមកជាយូរណាស់មកហើយ ព្រោះលោកបានរួមចំណែកដាំដូងក្រអូប​រហូត​ដល់ ១៥៥​ហិតា ដោយ​មិន​មាន​ប្រើប្រាស់​ជី​គីមី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ហ្វេស​ប៊ុក​ផ្លូវ​ការ ឧកញ៉ា ម៉ុង ឫទ្ធី បាន​លើក​ឡើង​ថា «នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២០ ខែកញ្ញា ​ឆ្នាំ​២០២៣ នេះ​ ពេល​កំពុង​តែ​បើក​មើល​ហ្វេសប៊ុក​ស្រាប់​បាន​ឃើញ​ ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​រូប​ខ្ញុំ​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​ណាស់​មក​ហើយ​នោះ​គឺ​ ប្រទេស​ចិន​បាន​អនុញ្ញាត​អោយ​ព្រះរាជាណាចក្រ​យើង​នាំ​ចូល​ផ្លែ​ដូង​ស្រស់​ ដែល​សម​ស្រប​នឹង​លក្ខខណ្ឌ​ពាក់ព័ន្ធ​ ទៅកាន់​ទីផ្សារ​របស់​ខ្លួន​ចាប់​ពី​ពេល​នេះ​តទៅ​»។

លោក​បាន​បន្ត​ថា បើ​ទោះ​បី​ជា​ពិភព​លោក​កំពុង​ប្រឈម​មុខ​ និង​វិបត្តិ​កូវិត១៩ ក៏​ដោយ​ក្តី ប៉ុន្តែ​សម្រាប់​រយៈ​ពេល ៣​ឆ្នាំ​កន្លង​មក លោក​ក៏​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ដាំ​ដំណាំ​ដូង​ក្រអូប​តាម​ធម្មជាតិ ដើម្បី​អាច​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ទី​ផ្សារ​កម្ពុជា​។

លោក​បាន​គូស​បញ្ជាក់​ថា «​ដំណាំ​ដូង​ក្រអូប​ដែល​ខ្ញុំ​បាន​ដាំ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​កន្លង​មក​នេះ មាន​​ផ្ទៃដីដាំដុះ​សរុប ១៥៥​ ហិតា​ ហើយ​ស្មើ​និង​ចំនួន​ ៤៣.៤០០ដើម​ ហើយការដាំដុះដូងនេះ ខ្ញុំ​មិន​ប្រើប្រាស់​ជីគីមី​នោះ​ទេ​ គឺដើម្បី​ចូល​រួម​ចំណែក​បម្រើ​ទីផ្សារ​ក្នុង​ប្រទេស​ និង​អាច​បាន​ចូលរួម​ចំណែក​នាំចេញ​មួយ​ផ្នែក​តូច​ផង​ដែរ​»។

គួរ​ជម្រាប​ថា នា​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣​ នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ ជា​​មួយ​អគ្គ​រដ្ឋបាល​គយចិន បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ភូត​គាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ដូង​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ កាល​ពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។ ជាក់ស្ដែង គិត​ត្រឹម​ឆ្នាំ​២០២២ នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដូង​ចំនួន ១​ម៉ឺន ៧​ពាន់​ហិកតា ក្នុង​នោះ ផ្ទៃ​ដី​ប្រមូល​ផល​មាន​ចំនួន ១ម៉ឺន​ ៤​ពាន់ ហិកតា។ ចំណែក​ទិន្នផល​សរុប​នៅ​ក្នុង​ឆ្នាំ​២០២២ នៅ​ទូទាំង​ប្រទេស មាន​ចំនួន​សរុប ២៤ម៉ឺន ៨​ពាន់​តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទីutes មុន

ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ​ដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុតាម AMK Mobile

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ព័ត៌មានជាតិ៦ នាទីutes មុន

នគរបាលរាជធានីបញ្ជូនខ្លួនជនសង្ស័យ២៨នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើស៩ករណី

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាកម្លាំងឱ្យបង្កើនកិច្ចការពារសន្តិសុខ ខណៈក្រុមជ្រុលនិយមមានផែនការភេរវកម្មលើសម្ដេចតេជោ

សេចក្ដីជូនដំណឹង១១ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ខេត្តស្ទឹងត្រែង
ព័ត៌មានជាតិ២២ នាទីutes មុន

ខេត្តស្ទឹងត្រែង រៀបចំទីតាំងដំឡើងរូបសំណាកអធិរាជសំឡេងមាស ស៊ីន សាមុត នៅសួនច្បារមាត់ទន្លេសេកុង

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម