ព័ត៌មានជាតិ
ណែនាំឲ្យបំពាក់ GPS តាមឡានដឹកសំរាម ងាយស្រួលតាមដាន បង្កើនប្រសិទ្ធភាពប្រមូលសំរាម
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានណែនាំឱ្យអាជ្ញាធរក្រុងនិងក្រុមហ៊ុនប្រមូលសំរាម ត្រូវបង្កើតគ្រុបនិងបំពាក់ GPS នៅតាមឡានដឹកសំរាមដើម្បីពង្រឹងប្រសិទ្ធភាពការប្រមូលសំរាមឱ្យកាន់តែប្រសើរ និងទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំពង្រឹងវិធានការបញ្ចេញសម្រាមនៅក្នុងក្រុងព្រះសីហនុឱ្យបានទៀងទាត់ និងទាន់ពេលវេលាកាលពីដើមសប្តាហ៍នេះ លោកអភិបាលខេត្តមានប្រសាសន៍ថា ការបង្កើតគ្រុបនិងបំពាក់ GPS សម្រាប់ឡានដឹកសំរាមនឹងធ្វើឱ្យមានភាពងាយស្រួលត្រួតពិនិត្យតាមដានដោះស្រាយបានទាន់ពេលវេលា ចៀសវាងការឆ្លើយដាក់គ្នា ធ្វើឱ្យមានការកកស្ទះសំរាមនៅតាមទីតាំងណាមួយក្នុងក្រុង និងត្រូវថតគំនរសំរាមបង្ហោះចូលក្នុងគ្រុបការងារ និងចូលរួមកែទម្លាប់ការបោះចោលសំរាមបែបអនាធិបតេយ្យមកជាសណ្តាប់ធ្នាប់ ហើយក្រុមហ៊ុនត្រូវតំឡើងផែនទីខ្សែផ្លូវនៅក្នុងក្រុង តាមដានគ្រប់គ្រងបញ្ហាសំរាមនៅក្នុងទីក្រុងផងដែរ។
លោកអភិបាលខេត្តបានធ្វើការណែនាំជំរុញការបញ្ចេញ និងប្រមូលសំរាមឱ្យបានទាន់ពេលវេលាឱ្យបានស្អាតនៅក្នុងទីក្រុងព្រះសីហនុ ដោយកំណត់ម៉ោងពេលបញ្ចេញសំរាម និងការប្រមូលសំរាម ដើម្បីធានាថាសំរាមមិននៅពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ដោយសារខ្វះស្មារតីឯកភាព។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរក្រុង និងក្រុមហ៊ុន KSWM ត្រូវរៀបចំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ស្តីពីការបញ្ចេញសំរាមចាប់ពីម៉ោង៨ ដល់ ១០យប់ ក្រុមហ៊ុនប្រមូលសំរាមត្រូវមានភារកិច្ចក្នុងការប្រមូលដឹកជញ្ជូនសំរាមចេញពីក្រុង ដោយធានាការទទួលខុសត្រូវ។
ចំណែកមន្ទីរបរិស្ថាន អាជ្ញាធរក្រុង សង្កាត់ ភូមិត្រូវចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការពិនិត្យការបញ្ចេញនិងប្រមូលសំរាមតាមកាលវិភាគជាក់ស្តែងនៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៤។ ទន្ទឹមនោះក៏មានទីលានផ្ទេរសំរាមបណ្តោះអាសន្ន សម្រាប់ធ្វើការដឹកជញ្ជូនចេញទៅទីលាន ត្រូវអនុវត្តវិធានការអនុក្រឹត្យលេខ១១៣ ស្តីពីការផាកពិន័យអន្តរកាលទៅតាមច្បាប់ក្រសួងបរិស្ថាន គ្រប់គ្រងប្រព័ន្ធទិន្នន័យ នៃការប្រមូលសំរាមមានលក្ខណៈវិទ្យាសាស្ត្រក្នុងក្រុងព្រះសីហនុ។
ក្រៅពីក្រុមហ៊ុនប្រមូលសំរាម KSWM ក៏មានក្រុមហ៊ុនប្រមូលកាកសំណល់សំណង់ ២ ទៀត ដែលកំពុងប្រតិបត្តិការក្នុងក្រុងព្រះសីហនុ ដោយការទទួលខុសត្រូវ ត្រូវបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ចុះបិទស្ទីកឃ័រនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ស្តីពីការបញ្ចេញ និងប្រមូលសំរាម ទាក់ទងសំរាមនៅតាមផ្លូវតូច ប្រជាពលរដ្ឋអាចបញ្ចេញសំរាមដោយខ្លួនឯងនៅម៉ោង ៨ដល់ ១០យប់ ឱ្យមានតម្លាភាព ត្រូវឯកភាពគ្នាតាមកម្មវិធីនៃការបញ្ចេញសំរាម និងការប្រមួលសំរាម ដើម្បីសោភ័ណភាពក្រុងព្រះសីហនុស្អាត បៃតង ហើយអ្នកដែលមិនបានចូលរួមនៅតែបំពាននឹងត្រូវធ្វើការផាកពិន័យតាមអនុក្រឹត្យលេខ១១៣៕
អត្ថបទ៖ សំអឿន
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សន្តិសុខសង្គម២២ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន