Connect with us

KPT+

សុខភាព​ផ្លូវ​ចិត្ភ​របស់​បុរស​ងាយប៉ះពាល់ខ្លាំង ទោះបីជាមិនសូវបង្ហាញចេញ

បានផុស

នៅ

នៅ​ពេល​គិត​ពី​ផ្លូវ​ចិត្ត​ ការ​ព្រួយបារម្ភ​នៃ​ភាព​ទន់ជ្រាយ​ យើង​ភាគច្រើន​តែង​មាន​ទំនោរ​គិត​ទៅ​លើ​ស្ត្រី​ភេទ​មុនគេ។ តាមពិត​ទៅ ​បុរស​ក៏​ទទួល​រង​ពី​ភាព​អសន្តិសុខ​ផ្នែក​ផ្លូវចិត្ត ​ខ្លាំង​ដូច​ស្ត្រី​ រួម​ទាំង​បញ្ហា​មួយ​ចំនួន​គឺ​ស្រដៀង​គ្នា​ខ្លាំង​ណាស់។

ទោះ​យ៉ាង​ណា​ក៏ដោយ ​បញ្ហា​ទាំងនេះ​ បុរស​ភាគ​ច្រើន​មិនដែល​បង្ហាញ​រោគសញ្ញា ​ឲ្យ​អ្នកណា​បាន​ឃើញ​ថា​គេ​ទន់ជ្រាយ​ឡើយ។

ភាព​ព្រួយ​បារម្ភ​និង​អារម្មណ៍​ទន់ជ្រាយ​ខ្លាំង ផ្នែក​អារម្មណ៍​របស់​បុរស​ គឺ​ជា​រឿង​ដូច​ខាង​ក្រោម៖

១. ជា​មេ​គ្រួសារ​ដែល​ត្រូវ​រ៉ាប់រង​រហូត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​មាន​លក្ខខណ្ឌ​សង្គម​ដើម្បី​ទទួល​យក​តួនាទី ជា​អ្នក​ផ្ដល់​ឱ្យ​ក្នុង​ទំនាក់ទំនង​សំខាន់​អ្វី​មួយ ​ដូចជា​អាច​មើល​ថែរក្សា​ដៃគូ​និង​គ្រួសារ ​ហើយ​រក្សា​ពួកគេ​ឱ្យ​មាន​សុវត្ថិភាព។ ជា​ពិសេស​បុរស​ត្រូវ​ទទួល​ខុស​ត្រូវ​ផ្នែក​បន្ទុក​ ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង​ថែម​ទៀត​ផង។

សូម្បី​តែ​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​ គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទ្វេ​ក៏ដោយ ​ក៏​ខាង​បុរស​នៅ​តែ​មាន​អារម្មណ៍​ថា ​ក្លាយ​ជា​អ្នក​ផ្ដល់ ​និង​ជា​អ្នក​ការពារ​ដ៏​សំខាន់​ដដែល។

នេះ​គឺ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល ផ្សេងទៀត ដែល​ង្នកបាត់បង់​ការងារ​ ឬ​ជួប​ភាព​តានតឹង​ផ្នែក​ហិរញ្ញវត្ថុ​ អាច​បណ្ដាល​ឱ្យ​ធ្លាក់​ទឹកចិត្ត​ ចំពោះ​បុរស​ជាច្រើន។

២. ផ្នែក​ផ្លូវភេទ

សមត្ថភាព​ក្នុង​ការ “ផ្គាប់​ចិត្ត​ស្ត្រី” គឺ​ជា​ប្រភព​នៃ​ការ​ព្រួយបារម្ភ​របស់​បុរស​ជា​ច្រើន​ដូចគ្នា។ នេះ​គឺ​ជា​បញ្ហា​ធំ​ ព្រោះ​ការ​ពេញចិត្ត​ខាង​ផ្លូវ​ភេទ​ គឺ​ជា​រឿង​ផ្ទាល់ខ្លួន ហើយ​ប្រសិន​បើ​មាន​បញ្ហា​ផ្លូវ​ភេទ​ មនុស្សប្រុស​ជា​ច្រើន​ ពិបាក​នឹង​និយាយ​ចេញ​មក​ណាស់។

បញ្ហា​ទាក់ទង​នឹង​ផ្លូវ​ភេទ​ ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ​អាច​បណ្ដាល​ឱ្យ​បុរស​មាន​អារម្មណ៍​ថា ​មិន​ល្អគ្រប់គ្រាន់​និង​ខ្មាសអៀនចំពោះដៃគូ។

៣. ភាព​ខ្លាំង​និង​រូប​រាងកាយ​ចុះ​ខ្សោយ

បុរស​ក៏​ដូច​ជា​ស្ត្រី​ទូទៅ​ គេ​ក៏​ចេះ​មាន​អារម្មណ៍​ច្រណែន​នឹង​បុរស​វ័យ​ក្មេង​មួយ​ចំនួន​ ដែល​ក្មេង​សង្ហា​ជាង​។ នេះ​ក៏​ជា​បញ្ហា​ធំ​មួយ​សម្រាប់​បុរស​មិនតិចនោះទេ។

បុរស​ភាគ​ច្រើន ​ព្រួយបារម្ភ​អំពី​រូបរាង​របស់​ពួកគេ ​ដូចជា​ស្ត្រី​ តាម​របៀប​ដូចគ្នា​ដែល​ស្ត្រី​វាស់​ខ្លួនឯង​ប្រឆាំង​នឹង​ស្ត្រី​ដទៃ​ទៀត​ ចំណែក​ខាង​បុរស​ វាស់​ខ្លួនឯង​ប្រឆាំង​នឹង​បុរស​ដទៃ​ទៀត​ដែរ។

៤. ប្រៀបធៀប​ខ្លួនឯង​ទៅ​អតីត​ដៃគូ​ឬ​ភរិយា​

បុរស​ភាគ​ច្រើន​ក៏​ចូលចិត្ត​​ប្រៀបធៀប​ខ្លួនឯង​ ទៅ​នឹង​អតីត​ដៃគូ​របស់​មិត្ត​ស្រី​ ឬ​ប្រពន្ធ​របស់​គាត់។ ខាង​បុរស​គឺ​ជា​ផ្នែក​រឹងមាំ​ ដូច្នេះ​គេ​មិន​ងាយ​បង្ហាញ​អារម្មណ៍​ទន់ជ្រាយ​ទៅ​កាន់​នរណា​ម្នាក់ ឱ្យបាន​ដឹង​ឡើយ។ ជា​ពិសេស​ដៃគូ​ឬ​ភរិយា​របស់​គេ។

នេះ​ក៏​ជា​សញ្ញា​មួយ​នៃ​ផ្នែក​ផ្លូវ​ចិត្ត​និង​ការ​ព្រួយបារម្ភ​របស់​បុរស ​ដែល​មិន​ហ៊ាន​បង្ហើប​ប្រាប់​ដៃគូ​។ យូរៗ​ទៅ​ គេ​ក្លាយ​ជា​មនុស្ស​ទន់ជ្រាយ ​និង​មាន​អារម្មណ៍​អសន្តិសុខ​ផ្លូវ​ចិត្ត​ រហូត​ឈាន​ទៅ​រក​ការ​ធ្វើ​រឿង​មិន​ល្អ​ណា​មួយ​ក្នុង​ជីវិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មនុស្សប្រុស​ភាគច្រើនចង់បានទំនាក់ទំនងជាប់លាប់មួយ​នៅវ័យប៉ុន្មាន?

ចុចអាន៖ សញ្ញាដែល​បង្ហាញថា​អ្នកគ្មានថ្ងៃបានបេះដូងនាង ទោះប្រឹងយ៉ាងណាក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម