កីឡា
ក្រោយពីរបួសជាសះស្បើយ ឃាន់ សុប៉ិន បង្កើនការហ្វឹកហាត់ខ្លាំងជាងមុន
កីឡាករ ឃាន់ សុប៉ិន បន្ទាប់ពីរបួសជាសះស្បើយ កាន់តែខំប្រឹងហ្វឹកហាត់បន្ថែមទៀតដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពឆ្ពោះទៅរកកឱកាសបង្ហាញខ្លួនជាមួយក្លិបបឹងកេត និងក្រុមជម្រើសជាតិកម្ពុជាក្នុងនាមជាខ្សែប្រយុទ្ធវ័យក្មេងម្នាក់។
ឃាន់ សុប៉ិន បានរងរបួសក្នុងជំនួបមិត្តភាពអន្តរជាតិថ្ងៃ FIFA DAYS ពេលកម្ពុជាប្រកួតជាមួយហុងកុង។ រូបគេត្រូវបានប្តូរចេញនៅវគ្គទី២ បន្ទាប់ពីរងរបួសក្រោយការប៉ះទង្គិចជាមួយខ្សែការពារហុងកុង។
កីឡាករបានប្រាប់«កម្ពុជាថ្មី»ថា៖«ពេលរបួស ខ្ញុំបារម្ភមែនទែនខ្លាចប៉ះពាល់ដល់សរសៃ។ ពេលនោះឪពុកម្ដាយខ្ញុំក៏ភ័យខ្លាំងដែរ ដោយសារខ្ញុំធ្លាប់មានបញ្ហារបួសបាក់ជើងផង»។
ពេលនេះ ស្ថានភាពរបួសរបស់កីឡាករ ឃាន់ សុប៉ិន បានជាសះស្បើយ ហើយរូបគេបានចាប់ផ្តើមហ្វឹកហាត់វិញជាង ១សប្ដាហ៍។ រូបគេក៏មានឈ្មោះក្រុមបឹងកេតពេលប្រកួតជាមួយគិរីវង់សុខសែនជ័យ សប្ដាហ៍ទី៥ខេមបូឌានព្រីមៀរលីគ។
ឃាន់ សុប៉ិន បានបង្កើនការហ្វឹកហាត់ខ្លាំងជាងមុនគឺដើម្បីរក្សាទម្រង់លេង និងកម្លាំងស៊ុហ្វ។ ការប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាងមុននេះគឺរូបគេដាក់គោលដៅឱកាសលេងជាមួយបឹងកេត និងជម្រើសជាតិកម្ពុជា។ កីឡាករបានបន្ថែមថា៖«បន្ទាប់ពីរបួសជាសះស្បើយ ខ្ញុំវិលចូលហ្វឹកហាត់វិញ។ ខ្ញុំបានដាក់ចិត្ត១០០% ហើយបានដាក់កាលវិគាគហាត់ផ្ទាល់ខ្លួនបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាព»។
ក្រុមជម្រើសជាតិកម្ពុជាត្រូវមានភារកិច្ចប្រកួតជម្រុះជើងឯកពិភពលោកជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជើងទី១ និងជើងទី២ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទឹកដីប៉ាគីស្ថាន៕
អត្ថបទ៖ រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា