អាជីព
កំហុសទាំង ១២ មិនគួរធ្វើនៅក្នុងពេលកំពុងសម្ភាសន៍ការងារថ្មីឡើយ
ការសម្ភាសន៍ការងារ គឺជាឱកាសដ៏សំខាន់មួយដើម្បីធ្វើឲ្យនិយោជកចាប់អារម្មណ៍ ហើយបង្ហាញពួកគេថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារនេះ។ ទោះជាយ៉ាងណា អ្នកដាក់ពាក្យការងារជាច្រើនខកខានឱកាសដ៏អស្ចារ្យដោយសារមានកំហុសក្នុងការសម្ភាសន៍។
អត្ថបទនេះនឹងលើកយកកំហុសទាំង ១២ ដែលអ្នកមិនគួរធ្វើនៅក្នុងការសម្ភាសន៍ការងារ។ ដូច្នេះហើយអ្នកអាចចៀសវាងបាន ហើយមានឱកាសកាន់តែប្រសើរក្នុងការទទួលបានការងារ។
១ មិនបានត្រៀមខ្លួន កំហុសទូទៅបំផុតដែលធ្វើឡើងនៅក្នុងការសម្ភាសន៍ការងារ គឺថាបេក្ខជនមកដោយមិនបានត្រៀមខ្លួន។ មនុស្សមួយចំនួនប្រហែលជាមិនអានការពិពណ៌នាការងារបានល្អទេ ឬមិនបានរកឃើញព័ត៌មានអំពីក្រុមហ៊ុនទាល់តែសោះ នេះជាលទ្ធផលក្នុងការឆ្លើយសំណួរដែលមិនពាក់ព័ន្ធ ឬចម្លើយដដែលៗចំពោះសំណួរផ្សេងទៀត។ ដូច្នេះ មុនពេលទៅសម្ភាសន៍ការងារ អ្នកគួរតែយល់លម្អិតអំពីមុខតំណែងការងារ និងសិក្សាព័ត៌មានអំពីក្រុមហ៊ុនឲ្យបានលម្អិត។ អ្នកអាចស្វែងរកព័ត៌មាននៅលើគេហទំព័ររបស់ក្រុមហ៊ុន ឬសួរអ្នកដែលអ្នកស្គាល់ដែលធ្លាប់ធ្វើការនៅទីនោះពីមុនមក។
២ ស្លៀកពាក់មិនសមរម្យ ការស្លៀកពាក់គឺជារឿងដំបូងដែលអ្នកសម្ភាសន៍នឹងកត់សម្គាល់។ អ្នកគួរតែស្លៀកពាក់ឲ្យសមស្របនឹងមុខតំណែងការងារ និងទីតាំងសម្ភាសន៍។ ឧទាហរណ៍ ប្រសិនបើអ្នកដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុនដែលតឹងរ៉ឹងអំពីសំលៀកបំពាក់ អ្នកគួរស្លៀកពាក់សមរម្យដូចជាស្លៀកឈុត ឬសំពត់វែង។
៣ មកដល់យឺត ការយឺតយ៉ាវបង្ហាញពីការមិនទទួលខុសត្រូវ និងកង្វះផែនការ។ នេះជារឿងដែលអ្នកសម្ភាសន៍ចាប់អារម្មណ៍។ អ្នកគួរតែទុកពេលធ្វើដំណើរឲ្យបានរហ័ស ហើយមកដល់យ៉ាងហោចណាស់ ១៥នាទី មុនម៉ោងសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ។
៤ និយាយមិនសមរម្យ ការនិយាយគួរសម ជាសុជីវធម៌មូលដ្ឋានដែលគួរអនុវត្តក្នុងការសម្ភាសន៍ការងារ។ ចៀសវាងការប្រើពាក្យជេរ ឬប្រើភាសាមិនសមរម្យនាំឲ្យបាត់បងមុខតំណែងធំ។
៥ និយាយច្រើនពេក អ្នកសម្ភាសន៍ចង់ស្តាប់ចម្លើយដែលសង្ខេប និងដល់ចំណុច។ ចៀសវាងនិយាយជារង្វង់ ឬនិយាយច្រើនពេក ហើយធុញអ្នកសម្ភាស។
៦ លើកឧទាហរណ៍មួយដែលមិនពិត អ្នកសម្ភាសន៍អាចសួរសំណួរទាក់ទងនឹងបទពិសោធន៍ ឬជំនាញរបស់អ្នក។ ប្រសិនបើអ្នកពិតជាមិនមានបទពិសោធន៍ ឬជំនាញនោះ អ្នកមិនគួរផ្តល់ឧទាហរណ៍មិនពិតនោះទេ។ នេះនឹងធ្វើឲ្យអ្នកសម្ភាសន៍ចាប់បានថាយើងនិយាយកុហកគេ។
៧ និយាយអវិជ្ជមានអំពីអតីតនិយោជក ឬមិត្តរួមការងារ ការនិយាយអវិជ្ជមានអំពីអតីតនិយោជក ឬមិត្តរួមការងារជារឿងមិនសមរម្យ ហើយអាចនឹងធ្វើឲ្យអ្នកសម្ភាសន៍គិតថាអ្នកគិតអវិជ្ជមាន។
៨ សួរអំពីប្រាក់ខែមុនទំនួលខុសត្រូវ ការសួរអំពីប្រាក់ខែមុនការទទួលខុសត្រូវបង្ហាញថា អ្នកចាប់អារម្មណ៍តែលើលុយប៉ុណ្ណោះ។ មិនថាការងារនោះសក្តិសមនឹងអ្នកឬអត់នោះទេ។
៩ លេងទូរស័ព្ទដៃ ការលើកទូរស័ព្ទរបស់អ្នកក្នុងពេលសម្ភាសន៍បង្ហាញថា អ្នកមិនចាប់អារម្មណ៍នឹងការសម្ភាសន៍ក៏មិនចង់បានមុខតំណែងមួយនេះផងដែរ។
១០ សួរសំណួរមិនសមហេតុសមផល អ្នកសម្ភាសន៍អាចសួរសំណួរទាក់ទងនឹងក្រុមហ៊ុន ឬមុខតំណែង ឆ្លើយសំណួរឲ្យបានច្បាស់លាស់ និងដល់ចំណុច។ ចៀសវាងការសួរសំណួរដែលមិនសមហេតុសមផល ឬឆ្លើយដោយខ្លួនឯង។
១១ បង្ហាញការមិនចាប់អារម្មណ៍ក្នុងការងារ បង្ហាញការមិនចាប់អារម្មណ៍ក្នុងការងារដូចជាស្លុត ឬញ័រក្បាល។ នេះនឹងធ្វើឲ្យអ្នកសម្ភាសន៍គិតថាអ្នកមិនសមនឹងការងារនេះឡើយ។
១២ មិនអរគុណអ្នកសម្ភាសន៍ អ្នកគួរតែអរគុណអ្នកសម្ភាសន៍ដែលបានចំណាយពេលសម្ភាសន៍អ្នក។ បង្ហាញការដឹងគុណដោយពាក្យសំដី ឬសរសេរលិខិតថ្លែងអំណរគុណដល់ពួកគេក៏បាន។
យ៉ាងណាមិញ វាក៏មានកំហុសផ្សេងទៀតដែលអ្នកមិនគួរធ្វើនៅក្នុងការសម្ភាសន៍ការងារ ដូចជាការនិយាយស្តីបន្ទោស ឬរិះគន់អ្នកដទៃជាដើម ឬធ្វើសកម្មភាពរួសរាយពេក។ ប្រសិនបើអ្នកអាចចៀសវាងកំហុសទាំងនេះ ឱកាសនៃការទទួលបានការងាររបស់អ្នកប្រាកដជានឹងកើនឡើង។
ជាពិសេស ការសម្ភាសន៍ការងារគឺជាឱកាសដ៏សំខាន់មួយដើម្បីបង្ហាញពីសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់អ្នក។ ដូច្នេះត្រូវត្រៀមខ្លួន និងចៀសវាងកំហុសទាំងនេះ ដើម្បីផ្តល់ឱកាសឲ្យខ្លួនឯងទទួលបានការងារ និងជោគជ័យក្នុងអាជីពទៅថ្ងៃខាងមុខ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ