Connect with us

KPT+

ខ្សែ​ជីវិត​របស់​លោកស្រី អ៊ុងសាន ស៊ូជី មុន​ពេល​កាន់​តំណែង​ជា​មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា

បានផុស

នៅ

លោកស្រី អ៊ុងសាន ស៊ូជី គឺ​ជា​ស្ត្រី​ដែល​បាន​លះបង់​បុព្វហេតុ​នៃ​ការងារ​ជា​ច្រើន​សម្រាប់​ប្រទេស និង​បំផុស​គំនិត​សម្រាប់​ប្រជាជន​មីយ៉ាន់ម៉ា។ គាត់​ក៏​ជា​ម្ចាស់​រង្វាន់​ណូបែល​សន្តិភាព​មួយ​រូប​ក្នុង​ឆ្នាំ ១៩៩១។

១. ថ្ងៃខែឆ្នាំកំណើត

This image has an empty alt attribute; its file name is aung-san-suu-kyi-1024x1024.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើត​នៅ​ថ្ងៃ​ទី ១៩ ខែ មិថុនា ឆ្នាំ ១៩៤៥ ក្នុង​ទីក្រុង រ៉ង់ហ្គូន ( Rangoon) ។ បច្ចុប្បន្ន​ទីក្រុង​នេះ​ត្រូវ​បាន​គេ​ហៅថា ​ជាទីក្រុង​ យ៉ាំងហ្គោន (Yangon) ប្រទេស​ មីយ៉ាន់ម៉ា។

២. សាវតារ​គ្រួសារ

This image has an empty alt attribute; its file name is ១.jpg

ឪពុក​របស់​លោកស្រី ស៊ូជី គឺ​ជា​មេបញ្ជាការ​កងទ័ព​ឯករាជ្យ​ភូមា មាន​ឈ្មោះ​ថា Aung San និង​ជា​ជនជាតិ​ភូមា​មួយ​រូប​ដែល​ហ៊ាន​ចរចា​ជាមួយ​អង់គ្លេស​ ដើម្បី​ទទួល​បាន​ឯករាជ្យ​មកវិញ។ ជា​អកុសល​នៅ​ថ្ងៃ​ទី ១៩ ខែ ​កក្កដា​ ឆ្នាំ ១៩៤៧ ឪពុក​របស់​លោកស្រី​ត្រូវ​បាន​គេ​ធ្វើ​ឃាត។ ចំណែក​ម្ដាយ​ឈ្មោះ Ma Khin Kyi ជា​អ្នក​ការទូត។ ក្រោយ​មក​គាត់​ធ្វើការ​ជា​ឯកអគ្គរដ្ឋទូត​ទូត​ភូមា​ប្រចាំ​ឥណ្ឌា។

៣. ជីវិត​អាពាហ៍ពិពាហ៍

This image has an empty alt attribute; its file name is Pictures-from-Aung-San-Su-002.jpg

នៅ​ថ្ងៃ​ទី ១ ខែ ​មករា ​ឆ្នាំ ១៩៧១ គាត់​បាន​រៀបការ​ជាមួយ​លោក Michael Aris ជនជាតិ​អង់គ្លេស។ ស្វាមី​លោកស្រី​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ២៧ ខែ មីនា ឆ្នាំ ១៩៩៩ ។ អ្នក​ទាំងពីរ​មាន​កូន​ប្រុស​ពីរ​នាក់​ឈ្មោះ Kim កើត​នៅ​ឆ្នាំ ១៩៧៧ ឈ្មោះ​មីយ៉ាន់ម៉ា​ Htein Lin និង Alexander កើត​​ឆ្នាំ ១៩៧៣ ឈ្មោះ​ មីយ៉ាន់ម៉ា High San Aung ។

៤. ការ​អប់រំនិងសិក្សា

This image has an empty alt attribute; its file name is 5126970-3x2-940x627-1.jpg

លោកស្រី ស៊ូជី គឺ​ជា​ស្ត្រី​ដែល​ទទួល​ការ​អប់រំ​បាន​ល្អទាំងចំណេះដឹង​និង​ចរិត​មារយាទ។ គាត់​ថែម​ទាំង​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​ទស្សនវិជ្ជា​ពី​មហាវិទ្យាល័យ St Hughes ​និង​សាកលវិទ្យាល័យ Oxford ក្នុង​ឆ្នាំ ១៩៦៧ ។

៥. ខ្សែ​ជីវិត

This image has an empty alt attribute; its file name is 7de1d4acf519c63800e7af7793f8cf0a.jpg

លោកស្រី​ធំធាត់​នៅ ​មីយ៉ាន់ម៉ា ​និង ​ឥណ្ឌា។ ក្នុង​ឆ្នាំ ១៩៦០ គាត់​បាន​សម្រេចចិត្ត​ផ្លាស់​ទៅ​អង់គ្លេស​ ហើយ​បន្ត​ការ​សិក្សា​នៅ​ទីនោះ។

៦. អតិត​បុគ្គលិក​អង្គការ​សហប្រជាជាតិ

This image has an empty alt attribute; its file name is 57e2e35c180000c70631637c.jpeg

នៅ​ឆ្នាំ ១៩៦៩ ដល់ ១៩៧១ គាត់​បាន​ទទួល​ការងារ​មួយ​នៅ​ញូវយ៉ក។ លោកស្រី​ជា​ជំនួយការ​លេខាធិការ​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​សម្រាប់​សំណួរ​រដ្ឋបាល​និង​ថវិកា​នៅ​អង្គការ​សហ​ប្រជាជាតិ។

៧. វិល​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា

នៅ​ខែ ​មេសា ​ឆ្នាំ ១៩៨៨ លោកស្រី ​ស៊ូជី​ បាន​វិល​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ ​ដោយសារ​ម្ដាយ​របស់​គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ (ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល) ។

៨. ផ្ញើរ​លិខិត​បើក​ចំហ​ជូន​រដ្ឋាភិបាល

នៅ​ថ្ងៃ​ទី ១៥ ខែ ​សីហា ​ឆ្នាំ ១៩៨៨ លោកស្រី​ ស៊ូជី ​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​ពហុបក្ស​នៅ​មីយ៉ាន់ម៉ា។ ​ថ្ងៃ​ទី ២៦ ខែ ​សីហា​ លោកស្រី​បាន​វាត់​ទី​តាំង​ខាង​ក្រៅ​វត្ត Shwedagon ​​ជា​កន្លែង​ថ្លែងសុន្ទរកថា​សាធារណៈ​លើក​ដំបូង​របស់​គាត់​ ទៅ​កាន់​ប្រជាជន​ដោយ​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​មាន​ការ​បោះឆ្នោត​ពហុបក្ស។

៩. គណបក្សសម្ព័ន្ធជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យ ( NLD )

This image has an empty alt attribute; its file name is 23-Myanmar-EPA-1024x768.jpg

NLD គឺ​ជា​គណបក្ស​ដែល​បង្កើត​ឡើង​ដោយ​លោកស្រី អ៊ុងសាន ស៊ូជី។ នៅ​ក្នុង​ការ​បោះឆ្នោត លោកស្រី​មាន ៨០ ភាគរយ​សម្រាប់​អាសនៈ​នីតិប្បញ្ញត្តិ។

ក្នុង​អំឡុង​ពេល​នោះ​​លោកស្រី ស៊ូជី បាន​ចំណាយ​ពេល ១៥ ឆ្នាំ​នៅ​ក្រោម​ការ​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ ​ដោយសារ​តែ​មតិ​របស់​គាត់។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​កោតសរសើរ​ចំពោះ​ការងារ​របស់​លោកស្រី​ ក្នុង​ការ​បង្កើត​នូវ​ទស្សនវិស័យ​ផ្សេង​គ្នា​ សម្រាប់​ប្រទេស ​មីយ៉ាន់ម៉ា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖myinterestingfacts

ចុចអាន៖អូស្រ្តាលីអំពាវនាវឲ្យដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍មីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ

ចុចអាន៖គណបក្ស NLD បញ្ជាក់ច្បាស់ៗអំពីស្ថានភាពលោកស្រី ស៊ូជី ពេលនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទី មុន

មន្ត្រីសង្កាត់ម្នាក់ត្រូវក្រុមអ្នកផឹកស៊ីចាក់ឲ្យរងរបួស ពេលចុះហាមឃាត់ការបង្កសំឡេងរំខានអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

អ៊ីរ៉ង់ កំពុង​លួច​ចរចា​ស្ងាត់ៗ​ជាមួយ​រុស្ស៊ី​ឲ្យ​បញ្ជូន​មីស៊ីល​ដល់​ក្រុម​ហ៊ូធី

សេដ្ឋកិច្ច១៩ នាទី មុន

ក្រុមហ៊ុន Amru Rice ចាប់ដៃជាមួយក្រុមហ៊ុនអាមេរិក លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

ព័ត៌មានជាតិ២៦ នាទី មុន

រយៈពេល ៣ ថ្ងៃ ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខា​សាលា​តម្រង់​ទិស​ ការ​សរសេរ​ព័ត៌មាន​ពី​ការ​ប្រែប្រួល​អាកាសធាតុ​​ដល់​ក្រុម​អ្នក​សារព័ត៌មាន

ជីវិតកម្សាន្ដ២៩ នាទី មុន

​ភ្លេចៗខ្លួន កូនស្រីច្បងតារាថៃ Gubgib  ធំពេញវ័យ ដើរតាមគន្លងតាមឪពុកយ៉ាងស្ទាតជំនាញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម