វប្បធម៌ ជំនឿ
ក្រោយកែលម្អរៀបចំ ភ្នំទឹកធំ ក្លាយជាតំបន់រមណីយដ្ឋានដ៏ទាក់ទាញ ជាប់ព្រំដែនវៀតណាម
តំបន់រមណីយដ្ឋានភ្នំទឹកធំ ត្រូវបានអាជ្ញាធររៀបចំដាក់ជាតំបន់សហគមន៍រមណីយដ្ឋានភ្នំទឹក មានភាពទាក់ទាញទេសចរជាងមុន បន្ទាប់ពីមានគំនិតផ្តួចផ្តើមរៀបចំជាតំបន់ទេសចរណ៍ ធម្មជាតិ និងទេសចរណ៍សាសនា ពីព្រះចៅអធិការវត្តភ្នំរាប។ តំបន់ទេសចរណ៍សាសនានេះ នៅជាប់ខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

លោក កឹម ប៊ុនថន អនុប្រធានមន្ទីរ តំណាង ប្រធានទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងថា មន្ទីរបានមករៀបចំតំបន់រមណីយដ្ឋានភ្នំទឹកនេះដើម្បីស្នើទៅក្រសួងដាក់ជា តំបន់សហគមន៍រមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំទឹក ដើម្បីការពារអភិរក្ស និងបម្រើប្រយោជន៍សាធារណៈរួម។ កិច្ចពិភាក្សានេះមានការចូលរួមពី ប្រធានមន្ទីរធម្មការសាសនាខេត្ត និង លោក ឃឹម សាមី អភិបាលរងស្រុក តំណាង អភិបាលស្រុកកំពង់ត្រាច និងមានការចូលរួមពីកងកម្លាំង ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

ព្រះភិក្ខុ សិត ដាវី ព្រះចៅអធិការវត្តភ្នំរាប មានសង្ឃដីកាថា ដោយមើលឃើញពីសក្តានុពលតំបន់ភ្នំទឹក ជាតំបន់ដែលនៅជាប់ខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម និងដើម្បីរួមរួមចំណែកក្នុងការអភិវឌ្ឍជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ដល់ថ្នាក់មូលដ្ឋាន ទើបភាគីពាក់ព័ន្ធបានសម្រេចរួមគ្នាដាក់ស្នើទៅក្រសួងដើម្បីកែលម្អតំបន់ភ្នំទឹកនេះឱ្យប្រែក្លាយជាតំបន់សហគមន៍ និងអាចទាក់ទាញទេសចរមកលេងកម្សាន្ត ដើម្បីបង្កើតឱកាសការងារឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងដើម្បីការពារអភិរក្សភ្នំទឹកដ៏កម្រនេះ។

ព្រះភិក្ខុ សិត ដាវី ដែលបានផ្តួចផ្តើមច្នៃរៀបចំតំបន់ភ្នំទឹកតាំងពីដើមឆ្នាំនេះ ទៅជាតំបន់សហគមន៍រមណីយដ្ឋានធម្មជាតិ មានសង្ឃដីកាបន្តថា ព្រះអង្គបានបង្កើតស្ពានឫស្សីដើរជុំវិញភ្នំទឹកសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរថតរូបអនុស្សាវរីយ៍ និងមានជិះទូកដោយឥតគិតថ្លៃក្នុងល្អាងភ្នំ និងតំបន់ជុំវិញ និងសាងកាំជណ្តើរសម្រាប់ដើរទស្សនានៅក្នុងរូងភ្នំជាដើម។

អាជ្ញាធរបានយល់ឃើញថា វត្តគុកកំបោរនៅជាប់តំបន់ភ្នំទឹកនេះដែរ ដូច្នេះអាជ្ញាធរបានសុំផ្សារភ្ជាប់ជាមួយព្រះចៅអធិការវត្តគុកកំបោរ ចូលរួមកែលម្អ។

ប្រជាពលរដ្ឋលក់ដូរចំណីអាហារនៅតំបន់ភ្នំទឹក សប្បាយចិត្ត បន្ទាប់ពីបានឃើញអាជ្ញាធរ និងមន្ទីរទេសចរណ៍ខេត្ត រៀបចំតំបន់ភ្នំទឹកឱ្យក្លាយទៅជាតំបន់សហគមន៍រមណីយដ្ឋាន។ អ្នកលក់ដូរបានឱ្យដឹងថា ចាប់តាំងពីព្រះចៅអធិការវត្ត បានមរៀបចំភ្នំទឹកធំ និងភ្នំទឹកតូច រយៈពេលប្រមាណជាង ៧ខែកន្លងមកនេះ មានការទាក់ទាញភ្ញៀវទេសចរជាច្រើនដែលមកពីបណ្តាខេត្តនានាទូទាំងប្រទេសមកលេងកម្សាន្ត ហើយពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រួសារ អាចមកលក់ដូរនៅទីតំបន់ភ្នំទឹកនេះផងដែរ។

ភ្ញៀវទេទេសចរដែលមកលេងបានឱ្យដឹងថា ដោយមើលឃើញគំនិតផ្តួចផ្តើមល្អរបស់ព្រះចៅអធិការវត្ត ចង់ជួយគាំទ្រដល់ជីវភាពប្រពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ពិសេសរក្សាកេរដំណែលធម្មជាតិដ៏កម្រផងនោះ ពួកគាត់បាននាំគ្នាមកធ្វើបុណ្យ និងមកកម្សាន្តនៅភ្នំទឹកនេះផង៕
អត្ថបទ៖ សួង រ៉ាត់




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍