Connect with us

ព័ត៌មានជាតិ

លោក កែប ជុតិមា៖ សមរាត្រីនៅប្រាសាទអង្គរ មិនមែនជារឿងចៃដន្យទេ តែជាស្នាដៃដ៏អស្ចារ្យស្ថាបត្យករខ្មែរនាសម័យអង្គរ

បានផុស

នៅ

លោក កែប ជុតិមា តំណាង​រាស្រ្ត​មណ្ឌល​ភ្នំ​ពេញ​​បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​សម​រាត្រីនៅ​ប្រាសាទ​អង្គរ​វត្ត គឺ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ប៉ុន្តែ​ជា​ការ​គន់​គូរ​ដ៏ហ្មត់​ចត់​បំផុត​នៃ​កំពូល​ស្ថាបត្យករ​ខ្មែរ​នា​សម័យ​អង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​បណ្ដាញ​សង្គម​ហ្វេស​ប៉ុក​ផ្លូវ​ការ​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ ឆ្នាំ​២០២៣​នេះ លោក​ កែប ជុតិមា បាន​គូស​បញ្ជាក់​ថា ព្រឹត្តិការណ៍​សមរាត្រី​នៅ​ប្រាសាទ​អង្គរ-Equinox Angkor ២១ កញ្ញា ២០២៣ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ ហើយ​នេះ​ក៏​មិន​មែន​ជា​រឿង​ចៃ​ដន្យ​ទេ ប៉ុន្តែ​ជា​ការ​គន់គូរ​ដ៏​ហ្មត់​ចត់​បំផុត​នៃ​កំពូល​ស្ថាបត្យករ​ខ្មែរ​សម័យ​អង្គរ ដោយ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ធម្មជាតិ​រវាង​ផែនដី​និង​ព្រះអាទិត្យ​បាន​​យ៉ាង​ច្បាស់លាស់។

យ៉ាង​ណា​មិញ​ ព្រឹត្តិការណ៍​សមរាត្រី​​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ ដែល​ថ្ងៃ​រះចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​អង្គរ​វត្ត​ ដែល​កើត​មាន​ឡើង​ ២​ ដង ​គឺ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា​ម្ដង ហើយ​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា នេះ​ម្តង​ទៀត​។

​ថ្ងៃរះ​​ចំ​កំពូល​កណ្ដាលនៃ​ប្រាសាទ​អង្គរ​វត្ត​​គឺ​ជា​ស្នាដៃ​ដ៏​​អស្ចារ្យ​របស់​ស្ថាបត្យកម្ម​នា​សម័យ​អង្គរ​ ​ក្នុង​ការ​រៀប​ចំ​ដី​ធ្លី​ការ​គន់​គូរ​តាម​គណិតវិទ្យា​ ការ​គិត​គូរ​ពី​ដំណើរ​តារា​សាស្រ្ត ព្រម​ទាំង​រួម​ផ្សំ​ជា​មួយ​ជំនឿ​ផង​ដែរ​ ឬ​អាច​និយាយ​បាន​ថា ព្រឹត្តិការណ៍​ពិសេស​ថ្ងៃ​រះ​ចំ​កណ្ដាល​នៃ​កំពូល​ប្រាសាទ​អង្គរ​វត្ត ជា​អច្ឆរិយ​កើត​មាន​តែ​នៅ​លើ​ប្រាសាទ​អង្គរវត្ត​នៃ​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ ចំណែក​ឯ​សំណង់​បុរាណ​ជា​ច្រើន នៅ​លើ​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភព​លោក គឺ​មិន​អាច​រៀប​ចំ​ដូច្នេះ​បាន​ទេ។

មិន​តែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​ឈាន​ចូល​មក​ដល់ ទេសចរ​ជាតិនិង​អន្តរជាតិ​ជា​ច្រើន ទៅ​ទស្សនា​ដើម្បី​ផ្តិត​យក​រូប​ភាព​ដ៏​កម្រ​មួយ​នេះ ហើយ​ព្រះ​សង្ឃ​ក៏​និមន្ត​ដើម្បី​ធ្វើ​ពិធី​ប្រោះព្រំ​ដើម្បី​សុំ​សេចក្តី​សុខ​ ដល់​ប្រជា​ជន​កម្ពុជា និង​ប្រទេស​ជាត​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម