Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និយាយនៅទីក្រុងញូវយ៉កថា អាមេរិក ជាអ្នកបញ្ឆេះវិបត្តិនៅ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានជ្រៀតជ្រែកដោយបើកចំហចូលទៅក្នុងកិច្ចការអ៊ុយក្រែន ចាប់តាំងពីការបែកបាក់របស់សហភាពសូវៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានលើកឡើងថា “ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត និងការលេចចេញនូវរដ្ឋឯករាជ្យមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែនយ៉ាងបើកចំហ ហើយរុស្ស៊ីមានព័ស្តុតាងច្បាស់លាស់ដែលបង្ហាញថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ឆេះវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន” ។

លោក Lavrov បញ្ជាក់ថា កាលពីឆ្នាំ ២០១៣ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Victoria Nuland ដឹងខ្លួនហើយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ចំនួន ៥ ពាន់លានដុល្លារដើម្បីចិញ្ចឹមអ្នកនយោបាយនៅទីក្រុងកៀវឲ្យចេះសម្របខ្លួនទៅនឹងលោកខាងលិច ។

ចាប់តាំងពីពេលនោះមក វិបត្តិនៅអ៊ុយក្រែនត្រូវបានផ្ទុះឡើងជាសាធារណៈ ប៉ុន្តែរុស្ស៊ីបានព្យាយាមធ្វើគ្រប់មធ្យោបាយដើម្បីរកដំណោះស្រាយ និងកាត់បន្ថយហានិភ័យទាំងនោះ ។ ទោះយ៉ាងណាវិបត្តិទាំងមូលបានអូសបន្លាយពេលដល់ឆ្នាំ ២០១៤ និងបន្តដល់បច្ចុប្បន្ន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ មេដឹកនាំប្រទេសមហាអំណាច ៤ រូបសុទ្ធតែបាត់មុខពីកិច្ចប្រជុំមហាសន្និ​បាតអង្គការសហប្រជាជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម