ព័ត៌មានជាតិ
កម្ពុជា ប្ដេជ្ញាចូលរួមគាំទ្រវេទិកាសន្តិសុខសាធារណៈ ដើម្បីដោះស្រាយបញ្ហាគន្លឹះ និងរក្សាសុវត្ថិភាពជូនពលរដ្ឋ
លោក ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការប្តេជ្ញាចិត្តចូលរួម និងគាំទ្រវេទិកាសន្តិសុខសាធារណៈសកលឆ្នាំ២០២៣នេះ ដើម្បីធានារួបរួមគ្នាប្រើប្រាស់នូវបទពិសោធន៍ ធនធាន និងជំនាញ ដោះស្រាយនូវបញ្ហាគន្លឹះជាអាទិភាពលើឧក្រិដ្ឋកម្មឆ្លងដែន សំដៅប្រើប្រាស់ភ្នាក់ងារអនុវត្តច្បាប់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ធានាដល់ការរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរៀងៗខ្លួន និងការកសាងបាននូវសំណាញ់ច្បាប់សកល ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងផ្ដន្ទាទោសឧក្រិដ្ឋជន។

ការលើកឡើងនេះគឺធ្វើឡើងក្នុងឱកាស លោក ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងសន្និសីទ ស្តីពីវេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ នៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។

បន្ថែមពីនេះ លោក ប៉ោ ភក្ដិ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈចិន ដែលបានរៀបចំវេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣នេះ និងគាំទ្រចំពោះគោលបំណង និងបុព្វហេតុដ៏មានសារៈសំខាន់នៃវេទិកានេះ ក្នុងការលើកកម្ពស់ការផ្សាភ្ជាប់កាន់តែជិតស្និទ្ធរវាងកងកម្លាំងអនុវត្តច្បាប់ ពីគ្រប់ភាគីពាក់ព័ន្ធសំដៅប្រមូលផ្តុំវិធានការសរុប សំដៅដោះស្រាយបញ្ហាប្រឈមនានាដែលជាក្តីបារម្ភរួម ពាក់ព័ន្ធវិស័យសន្តិសុខក្នុងបុព្វហេតុរួម នៃសន្តិភាព ការអភិវឌ្ឍ និងវិបុលភាព សម្រាប់ប្រជាជាតិនៅក្នុងតំបន់ និងសកលលោក៕
ដោយ៖ ង៉ិល ណារ៉ាត់


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ