ព័ត៌មានជាតិ
អ្នកសេដ្ឋកិច្ច៖ ការបញ្ចុះតម្លៃអគ្គិសនីជាយន្តការកាត់បន្ថយថ្លៃដើម និងលើកទឹកចិត្តដល់អ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម
អ្នកសេដ្ឋកិច្ច បានលើកឡើងថា ការបញ្ចុះថ្លៃអគ្គិសនី គឺជាយន្តការមួយ ក្នុងការកាត់បន្ថយថ្លៃដើមឧស្សាហកម្ម និងលើកទឹកចិត្តឱ្យមានប្រាក់ចំណេញលើវិស័យកែច្នៃ ជាពិសេសទាក់ទាញក្រុមហ៊ុនវិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃ កាន់តែច្រើន។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា បច្ចុប្បន្ននេះ កម្ពុជា មានតម្លៃអគ្គិសនីខ្ពស់ជាងប្រទេសថៃ ឡាវ និងវៀតណាម ហើយស្ទើរតែខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ាន។ លោកបន្តថា តម្លៃអគ្គិសនីខ្ពស់ ជាកត្តារារាំងទៅដល់ភាពរីកចម្រើនក្នុងវិស័យឧស្សាហកម្មកម្មន្តសាល និងឧស្សាហកម្មកែច្នៃនានា។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានសុទិដ្ឋិនិយមថា ការបញ្ចុះថ្លៃអគ្គិសនីនេះ គឺជាចំណុចចាប់ផ្តើមជំរុញឱ្យមានឧត្តមភាពក្នុងការប្រកួតប្រជែងលើវិស័យកម្មន្តសាល និងទាក់ទាញអ្នកវិនិយោគពីខាងក្រៅ ក៏ដូចជាវិនិយោគក្នុងស្រុក។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ជំរុញដល់រដ្ឋាភិបាលលើកទឹកចិត្តបន្ថែមទៀត ដល់អ្នកវិនិយោគក្នុងស្រុកឱ្យធ្វើការកែច្នៃ ដើម្បីគាំទ្រផលិតផលកសិកម្មដែលកសិករផលិតបាន ស្មើនឹងការជួយបង្កើតទីផ្សារក្នុងស្រុក។
ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាលើកឡើងដែរថា ក្នុងនាមសភាពាណិជ្ជកម្មតំណាងឱ្យវិស័យឯកជនភាគច្រើន អ្នករកស៊ី ឧស្សាហកម្មកែច្នៃរោងចក្រផ្សេងៗ អបអរសាទរនៃការបញ្ចុះតម្លៃអគ្គិសនី ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការអភិវឌ្ឍវិស័យកែច្នៃផ្សេងៗ ជាពិសេសវិស័យកសិកម្ម។
អ្នកឧកញ្ញា លឹម ហេង បានបន្តថា« ជាការពិតណាស់ កន្លងមកថ្លៃអគ្គិសនីកម្ពុជា ថ្លៃជាងប្រទេសជិតខាង ដូច្នេះថ្លៃដើមនៃការផលិតអាចថ្លៃជាគេមួយចំនួន»។ ចំពោះការបញ្ចុះថ្លៃអគ្គិសនីនាពេលនេះ អ្នកឧកញ៉ា មើលឃើញថា បានជួយកាត់បន្ថយថ្លៃដើមនៃការផលិត ជាពិសេសផលិតផលកែច្នៃពីកសិកម្ម អាចឱ្យអ្នកវិនិយោគទទួលបានប្រាក់ចំណេញ។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សង្ឃឹមថា រាជរដ្ឋាភិបាល នឹងបញ្ចុះតម្លៃអគ្គិសនីបន្ថែមទៀត នៅថ្ងៃខាងមុខ ក្រោយពីសាកល្បងរយៈពេល ៣ខែនេះ។
កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិកសិប្បកម្មកែច្នៃស្វាយចន្ធីស្ទឹងត្រែង ជាសិប្បកម្ម ដែលទទួលបានការបញ្ចុះតម្លៃអគ្គិសនីដែរ បានអបអរសាទរដែលប្រមុខរាជរដ្ឋាភិបាល បានគិតគូរលើកស្ទួយវិស័យឧស្សាហកម្មកសិកម្មកម្ពុជា ឱ្យកាន់តែមានសន្ទុះឡើង និងគាំទ្រអ្នកកែច្នៃក្នុងស្រុក។
ស្ថាបនិកសិប្បកម្មកែច្នៃស្វាយចន្ធីស្ទឹងត្រែង បានគូសបញ្ជាក់ដូច្នេះថា «នាងខ្ញុំមិនទាន់បានធ្វើការសិក្សាអំពីប្រាក់ចំណេញទេ ព្រោះនិយាយដោយស្មោះត្រង់សហគ្រាសនាងខ្ញុំទើបតែបង្កើត នៅក្នុងដំណាក់កាលចំណាយច្រើនជាងចំណូល តែទោះយ៉ាងណា ច្បាស់ណាស់ការបញ្ចុះតម្លៃនេះនឹងជួយកាត់ថ្លៃដើមនៃការផលិត»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២០ កញ្ញា ក្រសួងរ៉ែ និងថាមពល បានចេញប្រកាសពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
ការបញ្ចុះតម្លៃអគ្គិសនីនេះ អនុវត្តតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឱ្យអគ្គិសនីកម្ពុជា សិក្សាពីការកាត់បន្ថយថ្លៃភ្លើងដល់រោងចក្រសហគ្រាសចំនួន ២១០០ កន្លែង ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីសម្រួលដល់និយោជកទទួលបានប្រាក់ចំណេញ ពង្រីកការវិនិយោគបង្កើតការងារបន្ថែមដល់ពលរដ្ឋខ្មែរ។
ថ្លែងនៅក្នុងជំនួបជាមួយកម្មករកម្មការិនីនៅខេត្តតាកែវនាពេលថ្មីៗនេះ សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការបញ្ចុះតម្លៃអគ្គិសនីនេះ ដើម្បីឱ្យក្រុមនិយោជកសន្សំបានប្រាក់ខ្លះយក មកដំឡើងប្រាក់ខែជូនកម្មករ ផងដែរ៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក