Connect with us

ព័ត៌មានជាតិ

ផ្លូវស្រុតបាក់​ប្របមាត់ប្រឡាយ ត្រូវបានជួសជុលឡើងវិញ

បានផុស

នៅ

ផ្លូវប្របមាត់ប្រឡាយមួយខ្សែ​ដែល​បាក់ស្រុតអស់មួយផ្នែកធំ ដោយសារតែកម្លាំងទឹកហូរ​ធ្លាក់មកពីផ្នែកខាងស្ទឹងស្រុកបវេល ពេលនេះត្រូវបានមន្ត្រីនៃមន្ទីរជំនាញជួសជុលឡើងវិញ។

ពលរដ្ឋ​ឈ្មោះ រឿម ប៊ុនធឿត រស់នៅក្បែរចំណុចកើតហេតុ ដែលស្ថិតនៅចំណុច​ស្ពានភូមិអូរស្លាប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានបង្ហាញក្តី​ត្រេកអរចំពោះអាជ្ញាធរមូលដ្ឋានព្រមទាំងមន្ត្រីនៃមន្ទីរជំនាញ ដែលបានយកចិត្តទុកដាក់​ជួសជុលបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីមានភ្លៀងធ្លាក់ផ្ទួនៗ​ទឹកហូរធ្លាក់ពីស្ទឹងបវេល​ចូលអូរដូនពៅ ហើយកម្លាំងទឹកហូរមានសន្ទុះខ្លាំង​ធ្វើឲ្យបាក់ស្រុតផ្លូវប្របមាត់ប្រឡាយ។ ប្រជាពលរដ្ឋក្នុងភូមិមានក្តីបារម្មណ៍ ដោយសារ​ផ្លូវប្របមាត់ប្រឡាយនេះ​មាន​ភាព​ចាំបាច់​​​ ហើយ​បើសិនជាទឹកមិនថមថយ​ទឹកភ្លៀងនៅតែបន្តធ្លាក់ អាច​នឹង​ប៉ះពាល់ដល់ផល​ដំណាំ​ថែមទៀត។

យ៉ាងណា​មិញ ការ​ជួសជុលឡើងវិញ​ភ្លាមៗ​នេះ​ឆ្លើយតបតាមក្តីបារម្មណ៍ពលរដ្ឋ​ក្នុង​ភូមិ​ ដោយ​បញ្ចៀស​បាន​ការ​ខូចខាត​កាន់តែមានទំហំធំ ដែលនាំឲ្យមានផលលំបាកប៉ះពាល់ដល់ពលរដ្ឋ​រាប់រយគ្រួសារ​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៥ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម