ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា រៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងចាប់តាំងពីរដ្ឋប្រហារ
ប្រទេសមីយ៉ាន់ម៉ាបានរៀបចំកិច្ចប្រជុំលើកដំបូង នៃគណៈរដ្ឋមន្រ្តីថ្មីរបស់ខ្លួននៅថ្ងៃពុធនេះបន្ទាប់ពីយោធាដណ្តើមបានអំណាច។
កិច្ចប្រជុំគណៈរដ្ឋមន្រ្តីបានធ្វើឡើងនៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនិងជាប្រធានាធិបតីលោក Min Aung Hlaing, អនុប្រធានាធិបតី Myint Swe និងសមាជិកគណៈរដ្ឋមន្រ្តីចំនួន៩រូបដែលត្រូវបានតែងតាំងដើម្បីជំនួសរដ្ឋមន្រ្តីដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃអង្គារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពព័ត៌មាននៃកងទ័ពមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្នុងកិច្ចប្រជុំនេះ លោក Hlaing បានពិភាក្សាអំពីផែនការសកម្មភាពជាមួយរដ្ឋមន្រ្តីដែលជាផ្នែកមួយនៃស្ថានភាពដាក់ប្រទេសក្នុងគ្រាអាសន្នដែលនឹងមានរយៈពេលមួយឆ្នាំ។
គួរម្លឹកឡើងវិញថា យោធាមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីថ្ងៃចន្ទ ប៉ុន្មានម៉ោងបន្ទាប់ពីឃុំខ្លួនមេដឹកនាំប្រទេសនិងជាទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសានស៊ូជី ព្រមទាំងសមាជិកជាន់ខ្ពស់ដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ ប្រជាជាតិអាស៊ានជំរុញកិច្ចពិភាក្សាលើបញ្ហានៅមីយ៉ាន់ម៉ា
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ