ព័ត៌មានជាតិ
អ្នកជំនាញការជប៉ុន ធ្វើបាឋកថាចែករំលែកចំណេះដឹងពីការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា
ក្រោមការរៀបចំពីវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដោយសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អ្នកជំនាញការជប៉ុន ៣ នា់ បានធ្វើបាឋកថាចែករំលែកចំណេះដឹងនិងបទពិសោធន៍ស្តីពីការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។
កម្មវិធីបាឋកថាដែលមានអ្នកចូលរួមប្រមាណជាង ២០០ នាក់ បានលើកយកប្រធានបទចំនួន ៣ មកបង្ហាញក្នុងនោះរួមមាន៖ ជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុននៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែនៅប្រទេសជប៉ុននិងនៅកម្ពុជា និងការយល់ដឹងអំពីការបច្ចេកវិទ្យាក្នុងការរចនាប្លង់រចនាសម្ព័ន្ធផែនិងអាកាសយានដ្ឋាន។
បើតាមការគូសបញ្ជាក់ពីវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ក្រៅពីការសិក្សានៅក្នុងថ្នាក់ ការពិសោធន៍នៅមន្ទីរពិសោធន៍ និងការអនុវត្ដទ្រឹស្ដីនៅកន្លែងការងារជាក់ស្ដែង វិទ្យាស្ថានក៏មានកម្មវិធីបាឋកថាចែករំលែកបទពិសោធន៍ពីអ្នកជំនាញជាតិ និងអន្ដរជាតិ ដើម្បីផ្ដល់ចំណេះដឹងបន្ថែមដល់និស្សិតផងដែរ៕







-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?