Connect with us

ព័ត៌មានអន្ដរជាតិ

ណែនាំឲ្យស្គាល់ ក្រុមហ៊ុនអាកាសចរណ៍ទាំង ១០ មានប្រវត្តិយូរលង់ក្នុងវិស័យហោះហើរ

បានផុស

នៅ

ពេញមួយប្រវត្តិសាស្រ្តនៃអាកាសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានឈរលើការសាកល្បងនៃពេលវេលា ដោយបានប្រឆាំងនឹងបញ្ហាប្រឈម និងការផ្លាស់ប្តូរដែលបានធ្វើឲ្យឧស្សាហកម្មនេះកាន់តែរីកចម្រើនទៅមុខ។ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ មានឫសគល់លាតសន្ធឹងរាប់ទសវត្សរ៍ តំណាងឲ្យអ្នកត្រួសត្រាយផ្លូវ និងអ្នកធ្វើដំណើរតាមយន្តហោះ។

នៅក្នុងអត្ថបទនេះ យើងស្វែងយល់ពីរឿងរ៉ាវនៃក្រុមហ៊ុនអាកាសចរណ៍ចំណាស់ជាងគេចំនួន១០ ចាប់តាំងពីការចាប់ផ្តើមដំបូង ដល់ការរួមចំណែកដ៏សំខាន់របស់ពួកគេក្នុងការវិវត្តន៍នៃអាកាសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះបានបន្សល់ទុកនូវសញ្ញាណដែលមិនអាចលុបចោលបាន នៅលើឧស្សាហកម្មអាកាសចរណ៍ពិភពលោក។

១ ក្រុមហ៊ុនអាកាសចរណ៍ KLM Royal Dutch Airlines បង្កើតឡើងនៅឆ្នាំ ១៩១៩

KLM ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Amsterdam នៃប្រទេស​ហូឡង់។ វាត្រូវបានគេចាត់ទុកថា​ជាក្រុមហ៊ុនអាកាសចរណ៍ចំណាស់ជាងគេបំផុតនៅលើពិភពលោក ។ KLM បានចាប់ផ្តើមជាអ្នកផ្តល់​សេវា​ប្រៃសណីយ៍ និងពង្រីកខ្លួនទៅជាក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរទូទាំងពិភពលោក ហើយក៏បានដើរតួនាទីយ៉ាង​សំខាន់នៅក្នុងថ្ងៃដំបូងរបស់ខ្លួន នៃការហោះហើរឆ្លងអាត្លង់ទិកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ក្រុមហ៊ុនអាកាសចរណ៍ Qantas បង្កើតឡើងនៅឆ្នាំ ១៩២០

Qantas ត្រូវបានគេស្គាល់ផងដែរថាជា Queensland និង Northern Territory Aerial Services គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសអូស្ត្រាលី។ បង្កើតនៅ Winton ឃ្វីនឡែន និងមានប្រវត្តិដ៏យូរលង់ក្នុងការតភ្ជាប់អូស្ត្រាលីជាមួយពិភពលោក។ Qantas គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការច្នៃប្រឌិត និងសុវត្ថិភាពនៃការហោះហើររយៈពេលវែង។

៣ ក្រុមហ៊ុនអាកាសចរណ៍ Avianca បង្កើតឡើងនៅឆ្នាំ ១៩១៩

Avianca ដែលពីមុនត្រូវបានគេស្គាល់ថា SCADTA (Sociedad Colombo-Alemana de Transporte Aéreo) គឺជា​ក្រុមហ៊ុនអាកាសចរណ៍ចំណាស់ជាងគេបំផុតរបស់អាមេរិក។ វាត្រូវបានបង្កើត​ឡើងនៅក្នុងប្រទេស​កូឡុំប៊ី ហើយដើរតួយ៉ាងសំខាន់ក្នុងការភ្ជាប់​អាមេរិកខាងត្បូង ជា​មួយពិភពលោក​ទាំងមូល។

៤ ក្រុមហ៊ុនអាកាសចរណ៍ឆេក (Czech) បង្កើតឡើងនៅឆ្នាំ ១៩២៣

ក្រុមហ៊ុនអាកាសចរណ៍ Czech Airlines ដែលមានមូលដ្ឋាននៅទីក្រុង Prague សាធារណរដ្ឋ​ឆែក វាមាន​ប្រវត្តិយូរយារណាស់មកហើយក្នុងការបម្រើទាំងផ្លូវក្នុងស្រុក និងអន្តរជាតិ។ វាគឺជាតួអង្គសំខាន់​ក្នុងការតភ្ជាប់អឺរ៉ុបខាងកើត និងកណ្តាលទៅនឹង​បណ្តាញ​អាកាសចរណ៍​ពិភពលោក។

៥ ក្រុមហ៊ុនអាកាសចរណ៍ Aeroflot បង្កើត​ឡើងនៅឆ្នាំ ១៩២៣

ក្រុមហ៊ុនអាកាសចរណ៍ជាតិរុស្ស៊ី Aeroflot ឫសរបស់វាមានតាំងពីសម័យសូវៀត។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាកាសចរណ៍រុស្ស៊ី និងភ្ជាប់រុស្ស៊ីជាមួយគោលដៅអន្តរជាតិ។

៦ ក្រុមហ៊ុនអាកាសចរណ៍ Finnair បង្កើតឡើងនៅឆ្នាំ ១៩២៣

ក្រុមហ៊ុន​អាកាសចរណ៍ Finnair ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសហ្វាំងឡង់។ វាមាន​វត្តមាន​យ៉ាងខ្លាំង​នៅ​ក្នុងតំបន់ Nordic ។ ប៉ុន្មាន​ឆ្នាំ​មក​នេះ វាដើរតួនាទី​យ៉ាង​សំខាន់ក្នុងការតភ្ជាប់អឺរ៉ុបជាមួយអាស៊ី។ ជាពិសេសតាមរយៈមជ្ឈមណ្ឌលនៅ Helsinki ។

៧ ក្រុមហ៊ុនអាកាសចរណ៍ Delta AirLines បង្កើតឡើងនៅឆ្នាំ ១៩២៤

មានទីស្នាក់ការកណ្តាលនៅទីក្រុងអាត្លង់តា រដ្ឋហ្សកហ្ស៊ី សហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍ Delta មានប្រវត្តិយូរអង្វែងនៅក្នុងអាកាសចរណ៍អាមេរិក។ ទោះបីជាវាបានយកឈ្មោះបច្ចុប្បន្នរបស់ខ្លួនជាផ្លូវការនៅឆ្នាំ ១៩៤៥ ក៏ដោយ។

៨ ក្រុមហ៊ុនអាកាសចរណ៍ Tajik Air បង្កើតឡើងនៅឆ្នាំ ១៩២៣

Tajik Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសតាជីគីស្ថាន បានរួមចំណែកដល់ការអភិវឌ្ឍន៍អាកាសចរណ៍នៅអាស៊ីកណ្តាល។ ក្រុមហ៊ុនអាកាសចរណ៍នេះ តភ្ជាប់ប្រទេសតាជីគីស្ថានជាមួយប្រទេសជិតខាង និងលើសពីនេះទៀតដែរ។

៩ ក្រុមហ៊ុនអាកាសចរណ៍ LOT Polish បង្កើតឡើងនៅឆ្នាំ ១៩២៩

ក្រុមហ៊ុនអាកាសចរណ៍ LOT Polish Airlines មានមូលដ្ឋាននៅទីក្រុង Warsaw ប្រទេស​ប៉ូឡូញ។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ប៉ូឡូញជាមួយនឹងគោលដៅអន្តរជាតិ និងបានដើរតួយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ប៉ូឡូញ។

១០ ក្រុមហ៊ុនអាកាសចរណ៍ Aeroméxico បង្កើតឡើងនៅឆ្នាំ ១៩៣៤

Aeroméxico គឺជាក្រុមហ៊ុនអាកាសចរណ៍ម៉ិកស៊ិក ដែលមានប្រវត្តិតាំងពីទសវត្សរ៍ឆ្នាំ ១៩៣០ ដោយ​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការភ្ជាប់ម៉ិកស៊ិក ជាមួយអាមេរិកខាងជើង និងខាងត្បូង រួមទាំង​ផ្នែកផ្សេងទៀតនៃពិភពលោក។

ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះមិនត្រឹមតែបានឈរសាកល្បងនៃពេលវេលាប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាកាសចរណ៍ពិភពលោកផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍បាន​សម្របខ្លួនទៅនឹងការផ្លាស់ប្តូរពេលវេលា បច្ចេកវិទ្យា និងតម្រូវការ​ទីផ្សារ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកចម្រើន និងការ​តភ្ជាប់​នៃ​ឧស្សាហកម្ម​អាកាសចរណ៍៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ ប្រទេសនេះ មិនមានប្រព័ន្ធអ៊ីនធឺណិតប្រើនឹងគេទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម