ជីវិតកម្សាន្ដ
តារាសម្តែងជើងចាស់ គង់ ប៊ុនសុន ចេញមុខសុំផលិតករហៅសម្តែង ខណៈរបរលក់នំមិនសូវដាច់
តារាសម្ដែងស្រីវ័យជរាអ្នកស្រី គង់ ប៊ុនសុន ឬសម្ភ័ស ប៊ុនសុន បានចេញមកបង្ហើយសុំផលិតករ ហៅថតសម្ដែង ដើម្បីបានប្រាក់ចិញ្ចឹមជីវិត ខណៈរបរលក់នំមិនសូវដាច់។
អ្នកស្រី គង់ ប៊ុនសុន គឺជាសិល្បការិនីម្នាក់ក្នុងចំណោមអ្នកសិល្បៈវ័យជរាមួយចំនួនទៀតដែលកំពុងមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ។ ប៉ុន្តែអ្វីដែលអភ័ព្វជាងគេទៀតនោះ គឺពុំមានកូនចៅដែលមានដៃរឹងស្មាមាំជួយជ្រោមជ្រែងនោះទេ ដោយគាត់ត្រូវដើររាល់ ថ្ងៃដើម្បីលក់នំតាមផ្លូវ ឬ បាំងឆត្រអង្គុយលក់នំពេលមេឃកំពុងរលឹមជាដើម។
តារាសម្តែងគង់ ប៊ុនសុន បានលើកដៃអំពាវនាវថា “សូមបងប្អូនមេត្តាជួយហៅ ខ្ញុំថតផងដើម្បីបានថវិការចិញ្ចឹមជីវិត ព្រោះរាល់ថ្ងៃខ្ញុំលក់នំគឺ មិនសូវដាច់ទេ ពេលខ្លះខ្ញុំបាំងឆត្រអង្គុយលក់នំពេលមេឃកំពុងរលឹមលក់នៅតាមដងផ្លូវ២៧១ ជិតអតីតធនាគារ ANZផ្សារដើមថ្កូវ” ។
តារាជើងចាស់រូបនេះបញ្ជាក់ថា ទាំងអស់នេះជារូបថតអនុស្សាវរីយ៍ដែលខ្ញុំបានចូលរួមសំដែងជាមួយតារាល្បីៗជាច្រើន និងបានចូលរួមសំដែងភាពយន្តជាច្រើនរឿង និងរឿងអប់រំខ្លីៗ ខ្ញុំបានចូលរួមថតស្ពតថតបទ ចម្រៀងជាមួយដូចជា ផលិតកម្មហង្ស មាស, ថោន , សាន់ដេ និងបានចូលរួមសម្ដែងក្នុងកម្មវិធីផ្សេងៗជាច្រើន។ លេខទូរស័ព្ទ,០៩៩ ៤៤៤ ៨៥៨។
តារាស្រីអ្នកស្រី គង់ ប៊ុនសុន បានប្រឡូកក្នុងវិស័យសិល្បៈតាមរយៈអាជីពសម្ដែងតាំងពីឆ្នាំ២០១២។ក្រៅពីសម្ដែងកន្លងមកអ្នកស្រីក៏ចេះច្រៀង និងបានបង្ហើរសំនៀងបទមរតកដើមជាច្រើនផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ