ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ថា បើ អាមេរិក ចង់ដោះស្រាយបញ្ហាជាមួយ ចិន ត្រូវឲ្យលោក ពូទីន ចាញ់សង្គ្រាម អ៊ុយក្រែន
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ប្រសិនបើសហរដ្ឋអាមេរិកចង់ងាកទៅរកតំបន់អាស៊ី ប៉ុន្តែនៅភ័យខ្លាចពីប្រទេសចិននោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនត្រូវតែធ្វើយ៉ាងណាឲ្យលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចាញ់សង្គ្រាមនៅអ៊ុយក្រែន” ។
លោក Stoltenberg បានប្រាប់ក្រុមប្រឹក្សាទំនាក់ទំនងបរទេសរបស់អាមេរិកនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា “ភារកិច្ចចម្បង” របស់ណាតូក្នុងសប្តាហ៍នេះគឺដើម្បីប្រមូលការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ។
ប្រមុខអង្គការណាតូបានលើកឡើងទៀតថា សេណារីយ៉ូបែបនេះចង់សំដៅដល់កងទ័ពធំបំផុតទី ២ នៅអឺរ៉ុប គឺអ៊ុយក្រែនឲ្យមកឈរនៅខាងយើង ។ បន្ទាប់ពីរឿងនេះកើតឡើងហើយ កម្លាំងទ័ពរុស្ស៊ីនឹងចុះខ្សោយ ហើយអឺរ៉ុបនឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ទីក្រុងកៀវ ។
ជាចុងក្រោយលោក Stoltenberg បញ្ជាក់ថា រឿងរ៉ាវទាំងអស់នេះហើយ នឹងធ្វើឲ្យសហរដ្ឋអាមេរិកមានភាពងាយស្រួល និងមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តោតសំខាន់លើប្រទេសចិន ខណៈប្រទេសជាសមាជិកអង្គការណាតូទាំងអស់ក៏ចាំតែគាំទ្រពីខាងក្រោយផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ដូណាល់ ត្រាំ ថា លោកនឹងកេនទាហានទៅព្រំដែន អាមេរិក-ម៉ិកស៊ិក បើជាប់ឆ្នោតសាជាថ្មី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ