Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ កម្ពុជា-តួកគី នៅមានសក្ដានុពលជាច្រើនសម្រាប់ពង្រីកពង្រឹង​កិច្ចសហប្រតិបត្តិការ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ កត់​សម្គាល់​ថា កិច្ច​សហប្រតិបត្តិការ​កន្លង​មក ប្រទេស​កម្ពុជា​-​តួកគី នៅ​មាន​សក្ដានុពល​ជាច្រើន សម្រាប់​ពង្រីក​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ត​ឆ្ពោះ​ទៅ​មុខ​គ្រប់​កម្រិត ទាំង​រវាង​រដ្ឋាភិបាល និង​ប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កត់សម្គាល់​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​ទទួល​ជួប​លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​តួកគី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ ទី ២២ ខែ​កញ្ញា ឆ្នាំ ២០២៣ នៅ​ទីស្ដីការ​ក្រសួង​មុខងារ​សាធារណៈ។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​កត់សម្គាល់​ថា «ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការ​កន្លងមក ប្រទេស​ទាំងពីរ នៅ​មាន​សក្ដានុពល​ជាច្រើន សម្រាប់​ពង្រីក និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ត​ឆ្ពោះ​ទៅ​មុខ​គ្រប់​កម្រិត ទាំង​រវាង​រដ្ឋាភិបាល និង​ប្រជាជន​ផង​ដែរ»។ ឯកឧត្ដម បន្ថែម​ថា បច្ចុប្បន្ន កិច្ច​សហ​ប្រតិបត្តិការ កម្ពុជា​-​តួកគី បាន​ផ្ដោត​លើ​ការ​បន្ត​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន នៃ​ប្រទេស​ទាំងពីរ។

ជាមួយ​គ្នា​នេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​យក​ឱកាស​នេះ រំលឹក​ជូន​លោកជំទាវ​ឯកអគ្គរដ្ឋទូត នូវ​ប្រសាសន៍​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​លើក​ឡើង​ថា ៖ «សូម​កុំ​មើល​កម្ពុជា ត្រឹម​កម្ពុជា ត្រូវ​មើល​កម្ពុជា​ឲ្យ​ឆ្ងាយ​ជាង​នេះ គឺ កម្ពុជា ជា​សមាជិក​អាស៊ាន និង​ជា​ច្រក​មួយ នៃ​កិច្ច​សហ​ប្រតិបត្តិការ និង​ទីផ្សារ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ផ្សេងទៀត​»។

ទន្ទឹម​ការ​លើក​ឡើង​ខាងលើ ឯកឧត្ដម ហ៊ុន ម៉ានី បាន​ស្វាគមន៍​ចំពោះ​រាល់​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ការសិក្សា​កាលានុវត្ត​ភាព​កិច្ច​សហការ​នានា ទាំង​ក្នុង​កម្រិត​ក្រសួង និង​សាលា​ភូមិន្ទ​រដ្ឋបាល រួម​មាន ៖ ការ​បណ្ដុះបណ្ដាល ការ​ផ្ដល់​ឱកាស​អាហារូបករណ៍ ព្រមទាំង​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ ក្នុង​វិស័យ​មុខងារ​សាធារណៈ ដោយ​ឈរ​លើ​មូលដ្ឋាន​ផ្ដល់​ប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ផងដែរ។

ជា​ចុងក្រោយ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​តួកគី ដែល​រួម​ចំណែក​ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​សំខាន់ៗ ក្នុង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រយៈពេល​ជាង ៦៤ ឆ្នាំ នៃ​ប្រទេស​កម្ពុជា​-​តួកគី។

គួរ​ជម្រាប​ថា បន្ទាប់ពី​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ លោកជំទាវ​ឯកអគ្គរដ្ឋទូត ក៏បាន​សម្ដែង​នូវ​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​នយោបាយ ពាណិជ្ជកម្ម ការ​វិនិយោគ និង​វិស័យ​អប់រំ។ ក្នុង​នោះ បន្ថែម​លើ​វិស័យ​ខាងលើ លោកជំទាវ ក៏​មាន​បំណង​ពង្រីក​វិសាលភាព នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​មុខ​សាធារណៈ នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម