Connect with us

KPT+

ពិព័រណ៍ជំនាញ និងការងារផ្នែកធនាគារ នឹងរៀបចំនៅចុងខែនេះ

បានផុស

នៅ

កម្មវិធីពិព័រណ៍ជំនាញ និងការងារ ក្នុងវិស័យធនាគារ នឹងរៀបចំឡើងនៅថ្ងៃទី២៩ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ កម្មវិធីនេះ រៀបចំជាលើកដំបូងដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយមានការសហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) សាកលវិទ្យាល័យជាតិគ្រប់គ្រង និងមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍ការងារក្នុងវិស័យធនាគារនេះ ធ្វើឡើង ដើម្បីឆ្លើយតបនឹងធនធានមនុស្សដែលមានការកើនឡើងខ្លាំងក្នុងវិស័យធនាគារ ផ្តល់វេទិកាដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការបង្ហាញឱកាសការងារ និងពង្រឹងជំនាញ ការអភិវឌ្ឍខ្លួនដល់សិស្សនិស្សិត និងសាធារណជនទូទៅ។ ផ្តល់ឱកាសដល់សិស្សនិស្សិតបានជួបពិគ្រោះយោបល់ជាមួយគ្រឹះស្ថានធនាគារ លើជំនាញរបស់ពួកគេ ដើម្បីឱ្យទទួលបានចំណេះដឹងបន្ថែមលើជំនាញក្នុងវិស័យធនាគារ។ ក្រៅពីនេះ ក៏ផ្តល់ជាវគ្គបណ្តុះបណ្តាលខ្លីៗដល់អ្នកចូលរួម ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍខ្លួន ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ជំនាញឌីជីថល និងជំនាញផ្សេងៗទៀត សម្រាប់ឱ្យពួកគេមានការអភិវឌ្ឍលើជំនាញរៀងៗខ្លួន។

នៅក្នុងពិព័រណ៍នេះ មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ១៧ ចូលរួម ព្រមជាមួយនឹងកម្មវិធីជាច្រើនទៀតដូចជាបទបង្ហាញពីឱកាសការងារ វគ្គបណ្តុះបណ្តាលខ្លីៗ  និងមានជាការសម្ភាស និងជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពអាចបម្រើការងារបាននៅក្នុងកម្មវិធីនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម