វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា បញ្ជាក់ការហាមថត រូប-វីដេអូ នៅរមណីយដ្ឋានអង្គរ
បន្ទាប់ពីមានការលើកឡើង និងបង្ហោះលើបណ្ដាញសង្គមពី មហាជន រួមទាំងផលិតករភាពយន្តមួយចំនួនពីករណីពិបាក ថតរូប ឬថតវីដេអូ នៅរមណីយដ្ឋាន និងប្រាសាទអង្គរ នោះ មន្ត្រីជាន់ខ្ពស់ របស់ “អាជ្ញាធរជាតិអប្សរា” បានឆ្លើយបំភ្លឺ តាម “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីលោក បានមកដល់ កម្ពុជា ក្រោយបញ្ចប់បេសកកម្មចូលរួមសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារាប៊ីត។
លោក ឡុង កុសល អគ្គនាយរង អាជ្ញាធរជាតិអប្សរា បានឱ្យ “កម្ពុជាថ្មី” ដឹងថា អាជ្ញាធរជាតិអប្សរា អត់មានដាក់កំហិត អំពីការផ្សព្វផ្សាយរមណីយដ្ឋានអង្គរទេ ខណៈមានបងប្អូនប្រជាពលរដ្ឋយើងច្រើន ព្រមទាំងបណ្ដាញផ្សព្វផ្សាយជាតិ និងបណ្ដាស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងពិភពលោក បានទាក់ទងផ្សព្វផ្សាយជាបន្តបន្ទាប់។
លោក ឡុង កុសល មានប្រសាសន៍បញ្ជាក់ថា៖ “រាល់ការថតរូបជាអនុស្សាវរីយ៍ សម្រាប់គ្រួសារ សម្រាប់បង្ហោះតាម Facebook, TikTok ដែលនិយាយពីវប្បធម៌ ប្រពៃណី ភាពអស្ចារ្យទៅលើស្នាដៃសិល្បៈ វិស្វកម្ម សំណង់របស់ប្រាសាទ របស់បុព្វបុរសខ្មែរយើង [អាជ្ញារជាតិអប្សរា] អត់មានអ្វីជាបញ្ហាទេ យើងមិនដែលតម្រូវឱ្យគាត់ធ្វើការស្នើសុំទេ”។
អគ្គនាយរង អាជ្ញាធរជាតិអប្សរា ខាងលើមានប្រសាសន៍បន្តថា អាជ្ញាធរជាតិអប្សរា តម្រូវឱ្យការស្នើសុំជាមុន សម្រាប់អ្នកថតផ្សាយតាម Youtube ផលិតភាពយន្ត ឬអ្នកយកផលិតផលទៅផ្សាយពាណិជ្ជកម្ម ដោយប្រើរូបភាពរបស់អង្គរ ឬផ្នែកណាមួយរបស់រមណីយដ្ឋានអង្គរ ដែលអាជ្ញាធរចាំបាច់ត្រូវឃាត់ និងឱ្យស្នើសុំជាមុន។
លោក ឡុង កុសល មានប្រសាសន៍បន្ថែមថា៖ “ព្រោះរូបភាពទាំងអស់នោះ ដែលគាត់រកពាណិជ្ជកម្ម ឬរកប្រាក់ចំណូល គឺអាចប៉ះពាល់ទៅដល់ខ្លឹមសារជាប្រវត្តិសាស្ត្រ ហើយថាតើសមរម្យ ឬអត់ក្នុងការយករូបភាពរបស់អង្គរទៅបម្រើពាណិជ្ជកម្មផលិតផលរបស់គាត់ នេះហើយជាចំណុចដែលយើងត្រូវគិតគូរ។ អ៊ីចឹងទើបយើងឱ្យគាត់ស្នើសុំមកយើងជាមុន ដើម្បីយើងជួយពិនិត្យលក្ខណៈ ទាំងបច្ចេកទេស រួមទាំងខ្លឹមសារ ថាតើខ្លឹមសារនោះត្រឹមត្រូវ ឬអត់ ល្អ ឬអត់ ពេលប្រើប្រាស់ (ផ្សាយ) ទៅ អាចចៀសផុតពីផលប៉ះពាល់ទៅលើអត្ថន័យខ្លឹមសារជាអវិជ្ជមានណាមួយ មកដល់ទាំងប្រវត្តិសាស្ត្រ ទាំងរូបភាពជាក់ស្ដែងរបស់អង្គរ។ ព្រោះការណ៍ដែលយើងប្រើប្រាស់មិនសមស្រប គឺធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ ដូចនេះ គប្បីក្នុងការប្រើប្រាស់រូបភាពនោះ គួរមានការទទួលខុសត្រូវ”។
គួរបញ្ជាក់ថា គណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំ លើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែងនៃការអបអរសាទរចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះ អាជ្ញាធរជាតិអប្សរា ស្តីអំ ពីការអភិរក្សតំបន់អង្គរ តាមរយៈសេចក្តីសម្រេច លេខ 45 COM 7B.152 និង អាជ្ញាធរជាតិសំបូរព្រៃគុក ស្តីអំពី តំបន់អភិរក្សសំបូរព្រៃគុក តាមរយៈសេចក្តីសម្រេច លេខ 45 COM 7B.151 ខណៈប្រទេសមួយចំនួន សូម្បីប្រទេសអភិវឌ្ឍ ទាំងនៅអាស៊ី និងនៅអឺរ៉ុបក្ដី បានទទួលការបន្ទោស និងណែនាំឱ្យកែតម្រូវ ដោយសារតែគ្រប់គ្រង តំបន់បេតិកភណ្ឌពិភពលោក មិនបានល្អ ឬឈានដល់ប្រឈមនឹងគ្រោះថ្នាក់។
គួររម្លឹកថា អាជ្ញាធរជាតិអប្សរា បានឃាត់ និងស្វែងរកជនបរទេសមួយចំនួនមកផ្ដន្ទាទោស ខណៈពួកគេបានថតរូបអាសអាភាស ក្នុងរមណីយដ្នានអង្គរ។
ជាក់ស្ដែង កាលពីដើមឆ្នាំ២០១៥ ក្រោយពីចាប់បានជនរទេសសចំនួន ៥នាក់ជាបន្តបន្ទាប់ ដែលបានលួចថតរូបអាសអាភាស នៅតាមប្រាសាទព្រះខ័ន និងប្រាសាទបន្ទាយក្ដី អាជ្ញាធរជាតិអប្សរា បានបន្ថែមកម្លាំងសន្ដិសុខ ប្រមាណ ១ពាន់នាក់ តាមប្រាសាទបុរាណគ្រប់ទីកន្លែង ដើម្បីយាមកាមតាមឃ្លាំមើលពីសកម្មភាពមិនប្រក្រតីរបស់ភ្ញៀវទេសចរ មួយចំនួន និងការពារមិនឱ្យពួកគាត់ប៉ះពាល់ដល់វត្ថុបុរាណ និងចូលតំបន់ហាម ឃាត់ដែលនាំឲ្យគ្រោះថ្នាក់ ដល់ពួកគាត់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២៣ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី