Connect with us

កីឡា

ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ ផ្តល់ប្រាក់​រង្វាន់លើក​ទឹកចិត្ត​ ​ដល់​ម្ចាស់​មេដាយ​ជើងឯក​ថ្នាក់ជាតិ​

បានផុស

នៅ

​ក្លិប​កីឡាហែលទឹក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បា​នផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី ​ដែល​ទទួល​បាន​មេដាយមាស មេដាយប្រាក់ និង​មេដាយ​សំរិទ្ធ នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០កន្លងមកនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ វណ្ណា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្លិប​កីឡាហែលទឹក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ​ឆ្នាំ​២០២១ បាន​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​-​កីឡាការិនី និង​លោក ហែម គី​រី អគ្គលេខាធិការ ព្រមទាំង​គ្រូ​បង្វឹក​នៅ​ទីស្តី​ការក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

លោក ហែម គី​រី បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រធាន​ក្លិប​ហែល​ទឹកបាន​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ទទួល​បាន​មេដាយមាស មេដាយប្រាក់ និង​មេដាយសំរិទ្ធ​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ ក្នុង​ទឹកប្រាក់​ជាង​១០ លាន​រៀល​។ ក្នុង​ឱកាស​នោះ លោក​ប្រធាន​ក៏បាន​ដំឡើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ថែមទៀត​ លើស​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​កាលពី​ឆ្នាំ​ទៅដល់​ក្រុម​អត្ត​ព​លិ​ក​ហែល​ទឹក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថែមទៀត។ លោក​បាន​បន្តថា លោក​ប្រធាន​ក្លិប​ក៏បាន​ផ្តល់នូវ​អនុសាសន៍​មួយ​ចំនួន​ថា យើង​ត្រូវ​ស្វែងយល់​នូវ​ការ​លំបាក​របស់​កីឡាករ​-​កី ឡា​ការិនី ដើម្បី​យល់​ពី​ស្ថានភាព និង​រៀបចំ​ការ​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ជាង​មុន ផ្តល់​ការប្រឹក្សា​ផ្ទាល់ ដើម្បី​ងាយស្រួល​ដោះស្រាយ និង​ត្រូវ​ធ្វើ​ឲ្យ​បាន​ទៀងទាត់​១​ខែ ឬ​៣​ខែ​ម្តង ហើយ​គួរ​មាន​គ្រូពេទ្យ​ប្រចាំការ​តាមដាន​សុខភាព​អត្ត​ព​លិ​ក និង​អាច​ធ្វើ​ការពិនិត្យ​សុខភាព​រាល់​៣​ខែ​ម្តង និង​សម្ភារ​បន្ថែម ​ត្រូវ​មាន​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ប្អូនៗ​ក្នុង​ការ​ហ្វឹកហាត់ និង​ការប្រកួត។

លោ​ក​អគ្គលេខា​បន្ថែម​ទៀត​ថា លោក​បាន​ឯកភាព​ឲ្យ​មានការ​បណ្តុះបណ្តាល​នូវ​ទំ​ពាំ ង​ស្នង​ឫស្សី​បន្តវេន ព្រោះ​នេះ​ក៏​ជា​គោលបំណង​របស់​លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ ដែល​ជា​ប្រធាន​សហព័ន្ធ​ ផង​ដែរ ដែល​ចង់​ឲ្យ​មានការ​បណ្តុះបណ្តាល​អ្នក​បន្តវេន​ទៅ​ថ្ងៃមុខ ព្រោះ​ការងារ​នេះ​មិនមែន​រៀន​តែ មួយថ្ងៃ​ចេះ​ទេ គឺ​ត្រូវ​ការ​បង្រៀន និង​ហ្វឹកហាត់​រាប់​ឆ្នាំ។​ លោក​បន្តថា ដើម្បី​បាន​ក្លាយខ្លួនជា​កីឡាករ​-​កីឡាការិនី​ឆ្នើម និង​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​ប្រកួត​មិនមែន​យើង​អាចធ្វើ​តែ​ខ្លួនឯង​ម្នាក់​បានទេ គឺ​ត្រូវ​មាន​ការ​ចូល​រួម​សហកា​រ​ជា​ក្រុម​និង​ចេះ​ជួយ​គ្នា​ទៅ វិញ​ទៅមក​។​

លោក រស់ វណ្ណា សំណូមពរ​ដល់​គ្រូបង្វឹក​ត្រូវ​ពង្រឹង​នូវ​វិន័យ​ឲ្យ​បាន​ច្បាស់លាស់​បន្ថែម​ទៀត ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​ឆ្នាំ​២០២៣ ដែល​យើង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​ប្រកួត​កីឡា​SEAGAME ដោយ​ធ្វើ​យ៉ាង​ណា​ត្រូវ តែ​ទទួល​បាន​នូវ​មេដាយ សម្រាប់​ជា​មុខមាត់​របស់​កីឡាករ​-​កីឡា​ការិនី​ក្រុម​ក្រសួង​ក៏ដូចជា​មុខមាត់​របស់​ប្រទេសជាតិ​យើង ​ផងដែរ​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ការហាត់​ប្រាណ​តាម​ចង្វាក់ភ្លេង​ជួយ​ផ្លាស់ប្តូរ​បរិយាកាស​ ក្នុងការ​ហ្វឹកហាត់​ហែលទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលអះអាងថា ទណ្ឌិត សម រង្ស៊ីមានចេតនាយកឃាតកម្មលោក លិម គិមយ៉ា ធ្វើជាឈ្នាន់​បន្តជីវិតនយោបាយរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់​ទប់ស្កាត់ច្រាំងទន្លេនៅខាងក្រោយវត្តមាន់ដប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ចរាចរណ៍១០ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៥ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម