ព័ត៌មានជាតិ
ខេត្តសៀមរាប ត្រៀមរៀបចំពិព័រណ៍ភូមិមួយផលិតផលមួយ
រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំពិព័រណ៍ភូមិមួយផលិតផលមួយ ស្របពេលការចូលរួមអបអរ “ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ និង”ទិវាពិភពលោកស្អាតលើកទី៦” (The 6 World Cleanup Day)។
ដោយសហការជាមួយគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ រដ្ឋបាលក្រុងសៀមរាប មន្ទីរទេសចរណ៍ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប មន្ទីរ-អង្គភាព ប្រតិបត្តិករវិស័យទេសចរណ៍ខេត្តសៀមរាប និងវិស័យឯកជន មានកម្មវិធីចំនួន ៣ នឹងរៀបចំប្រព្រឹត្តិទៅក្នុងពេលជាមួយគ្នានេះ។
១.ពិព័រណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយ និងផលិតផលផ្សេងៗទៀត ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប។
២.ការរៀបចំពិធី “ទិវាពិភពលោកស្អាតលើកទី៦”(The 6th World Cleanup Day) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧៖៣០ នាទីព្រឹក នៅសួនព្រះរាជដំណាក់ និងនៅតាមបណ្ដាសង្កាត់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
៣.ពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖៣០នាទី នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប៕
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ