Connect with us

ព័ត៌មានជាតិ

១ ថ្ងៃ មានអ្នកជំងឺទៅពិនិត្យពិគ្រោះជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង កើនដល់ ២ ពាន់នាក់

បានផុស

នៅ

នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​មាន​ប្រសាសន៍​ថា ក្នុង ១ ថ្ងៃ មាន​អ្នកជំងឺ​ទៅ​ពិនិត្យ​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​កើន​ឡើង​ពី ១៧០ នាក់ ដល់ ២០០០ នាក់ ភាគច្រើន​ជា​ពលរដ្ឋ​ក្រីក្រ និង​កម្មករ-កម្មការិនី បម្រើ​ការងារ​នៅ​តាម​រោងចក្រ​នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាស្ត្រាចារ្យ រង លូ លី​ឃាង នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ កញ្ញា​នេះ​ថា ក្នុង​រយៈពេល ១០ ឆ្នាំ​ជាង ចុងក្រោយ​នេះ និង​ក្រោយពេល​មន្ទីរពេទ្យ​ព្រះ​អង្គឌួង បាន​ប្រែក្លាយ​ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​មក យើង​បាន​ឃើញ​ថា មន្ទីរពេទ្យ​មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់​សំគាល់​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​មកពី​គ្រប់​តំបន់ គ្រប់ ស្រទាប់​វណ្ណៈ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ខ្ពស់​បំផុត។

លោក​បាន​បន្ត​ថា ក្នុង​នោះ ចំនួន​អ្នកជំងឺ​ពិនិត្យ​ពិគ្រោះ កើន​ពី ១៧០ នាក់ ក្នុង​មួយថ្ងៃ ឡើង​ដល់​ពី ១៥០០ ទៅ ២០០០ នាក់ ក្នុង​មួយថ្ងៃ​, ចំនួន​គ្រែ​កើន​ពី ៨០ ដល់ ៥៦៣ គ្រែ​, ចំនួន​មន្ត្រី​សុខាភិបាល​សរុប ៥៨៣ នាក់ (​ស្រី ២៩៧ នាក់​)។ មន្ទីរពេទ្យ​ព្រះអង្គឌួង ក៏​ជា​មន្ទីរពេទ្យ​រដ្ឋ​ដំបូង​គេ​ផង​ដែរ​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​អ្នកជំងឺ​តាម​បែប​ឌីជីថល។

លោក​បាន​បន្ត​ទៀត​ថា «ការ​រីកចម្រើន​របស់​មន្ទីរពេទ្យ​ព្រះអង្គឌួង ដោយសារ​កត្តា​សាមគ្គីភាព​ផ្ទៃក្នុង​របស់​បុគ្គលិក​មន្ទីរពេទ្យ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ការ​ផ្តល់​សេវា​សុខាភិបាល​ប្រកប​ដោយ​ប្រសិទ្ធភាព វិជ្ជាជីវៈ និង​ក្រមសីលធម៌​ខ្ពស់ រួមទាំង​មាន​បច្ចេកទេស និង​បច្ចេកវិទ្យា​ទំនើប មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ មាន​ឧបករណ៍ និង​សម្ភារៈ​ទំនើបៗ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត និង​ជឿជាក់​មក​លើ​សេវា​របស់​យើង ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ និង​បងប្អូន​កម្មករ-កម្មការិនី»។

លោក​បាន​បញ្ជាក់​ទៀត​ថា «​លើសពីនេះ​ទៀត អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​ជឿជាក់​មក​លើ​សេវា​របស់​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​នោះ គឺ​មន្ទីរពេទ្យ​បាន​ដាក់​ចេញ​គោលការណ៍​ដោយ​កំណត់​ថា ក្នុង ១ ថ្ងៃ ត្រូវ​ពិនិត្យ​អ្នកជំងឺ​ម្នាក់​ឲ្យ​ចប់​សព្វគ្រប់​តែម្ដង ទាំង​ការ​ពិគ្រោះ ថត​ឆ្លុះ មើល​ឈាម​មុន​នឹង​ដាក់​កម្មវិធី​វះកាត់ លើកលែងតែ​ក្នុង​ករណី​អ្នកជំងឺ​វះកាត់​ខ្លះ​ដែលមាន​ជំងឺ​ប្រចាំកាយ​ច្រើន​ដូចជា ជំងឺ​លើស​ឈាម ជំងឺ​ទឹកនោមផ្អែម ឬ ជំងឺ​បេះដូង ដែល​ទាមទារ​ឲ្យ​ព្យាបាល​ជំងឺ​ទាំង​នោះ​បាន​ធូរស្រាល​សិន​ទើប​អាច​ធ្វើការ​វះកាត់​បាន ទោះបីជា​អ្នកជំងឺ​ក្រីក្រ កម្មករ​រោងចក្រ ឬ អ្នកជំងឺ​ទូទៅ​ក៏ដោយ ត្រូវ​អនុវត្ត​ដោយ​ស្មើភាព គឺ ក្នុង ១ ថ្ងៃ ត្រូវ​មើល​ឲ្យ​ចប់​»។

លោកនាយក​មន្ទីរពេទ្យ បាន​អះអាង​ទៀត​ថា ការ​ធ្វើ​បែបនេះ គឺ​លោក​មិន​ចង់​ឲ្យ​អ្នកជំងឺ​ត្រូវ​រង់ចាំ​យូរ​ច្រើន​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន ក្នុង​ការ​ស្នាក់នៅ​ហូបចុក​ទម្រាំ​បាន​វះកាត់ ឬ ដឹង​លទ្ធផល​ប្រភេទ​ជំងឺ​របស់​ពួកគាត់​នោះ​ទេ។

លោក​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​មាន​អគារ​ថ្មី​ចំនួន ៣ រួច​មក​ហើយ គឺ ទី១-អគារ​ព្យាបាល​ភ្នែក​មាន​កម្ពស់ ៣ ជាន់, ទី​២​-អគារ​ត្រចៀក​ច្រមុះ​បំពង់​មានកម្ពស់ ៥ ជាន់ តម្លៃ ៨ លាន​ដុល្លារ ដែល​អគារ​ទាំងពីរ​នេះ​ជា​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង និង​អគារ​កម្ពស់ ៥ ជាន់ ដែលជា​ថវិកា​របស់​រដ្ឋាភិបាល​សម្រាប់​ព្យាបាល​ជំងឺ​ទូទៅ​ដែល​មាន​គ្រែ​សរុប ៥៦៣ គ្រែ ខណៈ​កាលពី​ឆ្នាំ ២០០៨ មន្ទីរពេទ្យ​មាន​គ្រែ​ត្រឹមតែ ៨០ គ្រែ​ប៉ុណ្ណោះ និង​មាន​ផ្តល់​សេវា​ព្យាបាល​លើ​ឯកទេស ច្រមុះ​ត្រចៀក ​បំពង់ក ចក្ខុរោគ វះកាត់​មុខ​ឆ្អឹង ថ្គាម និង​ធ្មេញ សើស្បែក និង​កាមរោគ សម្ភព រោគ​ស្ត្រី ក្រពះ​ពោះវៀន ថ្លើម ឫសដូងបាត កែ​សម្ផស្ស និង​ស្តារ​លទ្ធភាព​ពលកម្ម វះកាត់​ទូទៅ ជំងឺ​ទឹកនោមផ្អែម ប្រព័ន្ធ​ទឹកមូត្រ និង​ជំងឺ​បេះដូង​ជាដើម។

គួរ​បញ្ជាក់​ថា ឆ្នាំ ២០២២ កន្លងទៅ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មាន​អ្នកជំងឺ​ទៅ​ពិគ្រោះ​ជំងឺ​ជិត ៤០ ម៉ឺន​នាក់ មាន​ការ​កើន​ជាង ១៥ ម៉ឺន​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០២១ កន្លងទៅ មាន​ជាង ២៤ ម៉ឺន​នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

ឃាត់ខ្លួនក្រុមកាប់ប្លន់ពីរក្រុម ដែលធ្វើសកម្មភាពក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ

កីឡា៧ នាទីutes មុន

នាគ​មាស ឃីម បូរ៉ា វិល​មក​កាន់​សង្វៀន​គ្រុឌ​គុន​ខ្មែរ នឹង​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

រដ្ឋាភិបាល​ថៃ​ប្រឹង​ប្រែង​ស្ដារទំនុកចិត្តទេសចរចិន​ឡើងវិញ​​ ក្រោយ​ផ្ទុះក្ដីបារម្ភករណី​បាត់ខ្លួនតារាសម្ដែង​ចិន

ជីវិតកម្សាន្ដ១២ នាទីutes មុន

តារាចម្រៀង Eason លុបចោលការប្រគំតន្ត្រីនៅថៃ ក្រោយតួសម្ដែងចិនរងគ្រោះក្នុងអំពើជួញដូរមនុស្ស

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជានឹងបន្តយន្តការពិភាក្សាវិស័យឯកជន-រដ្ឋា​ភិបាលដើម្បីជម្រុញទំនាក់ទំនងសេដ្ឋកិច្ច​

Sokha Hotels

ព័ត៌មានពេញនិយម