ព័ត៌មានជាតិ
ក្នុងខែមករានេះស្ត្រីសម្រាលកូនចំនួន៦៥៦៣នាក់ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល
យោងតាមរបាយការណ៍ពីការិយាល័យតាវកាលិកនៃបេឡាជាតិសន្តិសុខសង្គមបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១នេះ មានស្ត្រីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន៦ ៥៦៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលប្រមាណ២៦៤៤៨០០០០០រៀល ក្នុងនោះកម្មករនិយោជិតក្នុងប្រព័ន្ធមានចំនួន៦ ៥៤៩នាក់ និងក្រៅប្រព័ន្ធមានចំនួន១៤នាក់ ។
ក្នុងចំណោមស្ត្រីសម្រាលកូន៦៥៦៣នាក់នោះ សម្រាលបានកូនភ្លោះពីរចំនួន៤៥នាក់ និងស្ត្រីសម្រាលកូនបានភ្លោះបី ចំនួន២នាក់សរុបកូនទាំងអស់ចំនួន៦៦១២កូន។
តាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈប្រចាំឆ្នាំ២០២០បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប.ស.ស បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលដល់កម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន៨០ ៤៩៩នាក់ ក្នុងនោះចំនួនកូនមាន៨១ ០៣១ នាក់ ដោយចំណាយទឹកប្រាក់អស់ប្រមាណជាង ៣២ពាន់លានរៀល ។
ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅឃើញថា ស្ដ្រីសម្រាលកូនមានការកើនឡើងជាបន្តបន្ទាប់ ដែលក្នុងឆ្នាំ២០១៩ស្ដ្រីសម្រាលកូនមានចំនួន៧៧ ៤៤៩នាក់ មានចំនួនកូនសរុប ៧៧៩៦៦នាក់ និងឆ្នាំ២០១៨ មានស្ដ្រីសម្រាលកូនចំនួន៦៥ ០៥៤នាក់ មានចំនួនកូនសរុប៦៥ ៥៣៤នាក់។
សូមបញ្ជាក់ថា សម្រាប់កម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក