Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រឹក្សាសន្តិសុខមិនឯកភាពគ្នាលើសេចក្តីថ្លែងការណ៍ ថ្កោលទោសរដ្ឋប្រហារមីយ៉ាន់ម៉ា

បានផុស

នៅ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបានឈានដល់ការឯកភាពគ្នា លើសេចក្តីថ្លែងការណ៍រួមមួយដែលថ្កោលទោសរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទទេ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់រយៈពេល២ម៉ោងមិនបានទទួលការគាំទ្រពីប្រទេសចិន ដែលជាសម្ព័ន្ធមិត្តមីយ៉ាន់ម៉ាដ៏សំខាន់និងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំតាមវីដេអូត្រូវបានធ្វើឡើងបន្ទាប់ពីយោធាឃុំឃាំងលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកនយោបាយកំពូលៗដទៃទៀតនៅក្នុងការវាយឆ្មក់មួយកាលពីព្រឹកថ្ងៃចន្ទ។ បន្ទាប់ពីនោះមេបញ្ជាការកងកម្លាំងប្រដាប់អាវុធលោក Min Aung Hlaing បានក្តោបក្តាប់អំណាច។

យ៉ាងណាក្តី ក្រុមអ្នកការទូតបាននិយាយថា កិច្ចពិភាក្សាលើសេចក្តីថ្លែងការណ៍នឹងនៅតែបន្ត។

ក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេសមួយនេះ កំពុងពិចារណាលើសេចក្តីថ្លែងការណ៍មួយព្រាងដោយចក្រភពអង់គ្លេសដែលថា ប្រេសិតរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបានប្រាប់ថា ក្រុមអ្នកការទូតគួរតែបង្ហាញសញ្ញាច្បាស់មួយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។

យោងតាមសុន្ទរកថាដែលបានរៀបចំឡើង លោកស្រី Christine Schraner Burgener បានប្រាប់ក្រុមប្រឹក្សានេះថា “ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះវិធានការថ្មីៗរបស់យោធា និងសូមជំរុញឲ្យអ្នកទាំងអស់គ្នាបង្ហាញសញ្ញាច្បាស់ៗរួមគ្នា ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា”។

យោធានិយាយថា រដ្ឋប្រហាររបស់ខ្លួនគឺមានលក្ខណៈជារដ្ឋធម្មនុញ្ញហើយបានសន្យាថា នឹងរៀបចំការបោះឆ្នោតថ្មីដោយអះអាងទាំងគ្មានភស្តុតាងថា ការបោះឆ្នោតកាលពីខែវិច្ឆិកាគឺមានការក្លែងបន្លំ។ ច្បាប់ប្រទេសក្នុងគ្រាអាសន្ន នឹងនៅតែមានសុពលភាពរយៈពេលមួយឆ្នាំ។

អ្នកការទូតនិយាយថា ក្រុមប្រឹក្សាសន្តិសុខកំពុងចរចាលើសេចក្តីថ្លែងការណ៍ព្រាងដោយចក្រភពអង់គ្លេសមួយ ដែលមិនត្រឹមតែថ្កោលទោសរដ្ឋប្រហារប៉ុណ្ណោះទេប៉ុន្តែថែមទាំងអំពាវនាវ ឲ្យយោធាគោរពច្បាប់និងសិទ្ធិមនុស្ស ហើយដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍បែបនេះត្រូវតែមានការឯកភាពគ្នា។

អ្នកការទូតម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ប្រទេសចិននិងរុស្ស៊ីបានស្នើសុំពេលវេលាបន្ថែមទៀត”។ អ្នកការទូតម្នាក់ទៀតបញ្ជាក់ថា “សេចក្តីថ្លែងការណ៍មួយកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ”។

អត្ថបទដែលតាក់តែងដោយចក្រភពអង់គ្លេស ក៏នឹងទាមទារឲ្យមានការដកហូតនូវច្បាប់ភាពអាសន្ននិងអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ប្រកាន់ខ្ជាប់នូវបទដ្ឋានប្រជាធិបតេយ្យផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ មីយ៉ាន់ម៉ាព្រមានសារព័ត៌មាននិងប្រជាជន កុំផ្សព្វផ្សាយពាក្យចចាមអារ៉ាមនិងញុះញង់ឲ្យមានចលាចល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អាមេរិក​មាន​កង្វល់​​រឿង​​ ចិន រុស្ស៊ី​ និង​អ៊ីរ៉ង់​​​ប្រើ​បច្ចេកវិទ្យា​ AI ជ្រៀត​ចូល​ការ​បោះឆ្នោត​

ព័ត៌មានជាតិ១០ នាទី មុន

មន្ទីរសុខាភិបាលខេត្តក្រចេះ ត្រៀមរួចជាស្រេចដើម្បីអន្តរាគមន៍សង្គ្រោះពលរដ្ឋពេលទឹកជំនន់កើតឡើង

ព័ត៌មានជាតិ២០ នាទី មុន

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប អំពាវនាវឱ្យពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

ជីវិតកម្សាន្ដ២៤ នាទី មុន

ការធ្លាក់យន្តហោះរបស់ Aaliyah ជាង២៣ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបុគ្គលបទល្មើសផ្លូវភេទ

សន្តិសុខសង្គម២២ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

សន្តិសុខសង្គម៧ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម