Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងវៀតណាម ពិភាក្សាគ្នា លើកិច្ចព្រមព្រៀងលក់អាវុធទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ

បានផុស

នៅ

រដ្ឋបាលលោក បៃដិន កំពុងពិភាក្សាជាមួយប្រទេសវៀតណាម លើកិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរអាវុធទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ រវាងអតីតសត្រូវសម័យសង្គ្រាមត្រជាក់ទាំងពីរ។

(រូបថត៖ Independent)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ, កញ្ចប់មួយ ដែលអាចផ្តល់ជូននៅឆ្នាំក្រោយ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់រវាងទីក្រុងវ៉ាស៊ីនតោននិងហាណូយ អាចរួមមានទាំងការលក់យន្តហោះចម្បាំង F-16 ផងដែរ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងប្រឈមមុខនឹងភាពតានតឹងជាមួយទីក្រុងប៉េកាំង នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ច​ព្រម​ព្រៀង​នេះ ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៅឡើយ ដោយសារតែ​មាន​លក្ខខណ្ឌ​មួយចំនួន ​មិន​ទាន់​មានការឯកភាពដាច់ស្រេច។

(រូបថត៖ East Asia Forum)

ទន្ទឹមនោះ អ្នកនាំពាក្យសេតវិមាន និងក្រសួងការបរទេសវៀតណាម ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដែរ។

គេអាចដឹងបានថា កិច្ចព្រមព្រៀង​អាវុធ​ទ្រង់ទ្រាយធំ ​រវាងសហរដ្ឋ​អាមេរិក​និង​វៀតណាម ​ច្បាស់ជា​ធ្វើឲ្យចិន​ ខឹងសម្បាជាក់ជាមិនខាន ខណៈចិននិងវៀតណាម មានជម្លោះដែនទឹកជាមួយគ្នា។

ជម្លោះ​ដែន​ទឹក​ដ៏​រ៉ាំរ៉ៃ​រវាង​វៀតណាម និង​ចិន ​កំពុង​ឡើង​កម្តៅខ្លាំង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ចំពេលទីក្រុងហាណូយ ​កំពុងព្យាយាមកសាងខែល​ការ​ការពារ​ដែន​សមុទ្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក បៃដិន នឹងពិភាក្សាបញ្ហាសំខាន់ចំនួន៣ នៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម២៣ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម