Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងបញ្ចេញថវិកា ១០០លានដុល្លារ ជួយកសិករធានាតម្លៃ​ផលកសិកម្ម

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា ​នឹងបញ្ចេញថវិកា ១០០លានដុល្លារ ដើម្បីធានាតម្លៃកសិផលរបស់ប្រជាកសិករ រហូតដំណាច់​ឆ្នាំ២០២៣។ ទន្ទឹមនេះ រដ្ឋនឹងជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្មចំនួន ២៥០នាក់ ដើម្បីពង្រាយតាមឃុំ ជួយកសិករ​ដែលមានបញ្ហាផ្នែកបច្ចេកទេស លើការដាំដុះ និងចិញ្ចឹមសត្វផងដែរ។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «យើងបានត្រៀមកញ្ចប់ ១០០លានដុល្លារ និងអាចវិភាជថវិកាបន្ថែម បើសិនមាន​តម្រូវការ ដើម្បីអន្តរាគមន៍ឱ្យទាន់ពេលវេលា ក្នុងការធានានូវតម្លៃកសិកផល ក្នុងកម្រិតណាមួយ​ដែលយើងអាច​ធ្វើទៅបាន»។

បើតាមសម្តេច ហ៊ុន ម៉ាណែត ការដាក់ចេញនូវយន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទានក្នុងវិស័យកសិកម្ម សំដៅលើកស្ទួយកសិផល រកទីផ្សារ រកលំនឹងផលកសិកម្ម នៅកម្រិតសមរម្យ។

ជាមួយគ្នានេះ សម្រាក់ការងារកសិកម្មនេះដែរ រដ្ឋនឹងពង្រាយមន្ត្រីកសិកម្ម ឱ្យបានគ្រប់ឃុំដែលតម្រូវការកសិកម្ម ព្រោះបញ្ហាកសិករ នៅក្នុងទំនើបកម្ម ត្រូវការមានអ្នកបច្ចេកទេសជួយ ហើយរដ្ឋកន្លងទៅមានអ្នកបច្ចេកទេស ប៉ុន្តែអត់គ្រប់ចំនួន។

ទាក់ទិននឹងបញ្ហានេះ សម្តេចតេជោ បានអនុម័តតាំងពីអាណត្តិមុន ឥឡូវនេះ ពីនេះដល់ចុងឆ្នាំត្រូវរើស ២៥០នាក់ ហើយឆ្នាំបន្ទាប់រើសបន្ថែមទៀត ដើម្បីរុញទៅមូលដ្ឋាន រកមន្ត្រីកសិកម្មដើម្បីនៅជាមួយប្រជាពលរដ្ឋក្នុងឃុំតែម្តង ដើម្បីជួយដល់ជំនាញប្រជាកសិករ ក្នុងការដាំដុះ ចិញ្ចឹមសត្វនេះជាកិច្ចការសំខាន់។ នេះជាការបន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត។

សម្តេចបានបន្ថែមថា ការងារក្នុងវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ដោយមិនត្រឹមតែ​រកទីផ្សារជូនកសិករទេ ថែមទាំងត្រៀមនូវថវិកាមួយចំនួន សម្រាប់ជួយធានាថ្លៃឱ្យបានសមរម្យ និងផ្តល់មន្រ្តីជំនាញ​បច្ចេកទេសដើម្បីត្រៀមជួយកសិករផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងការងារ គាំទ្រ​កិច្ចការគាំពារ និង​ការ​អភិវឌ្ឍ​ជំនាញ សម្រាប់​ពលករ​ទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និង​ទីភ្នាក់ងារ​ស្វីស (SDC)

ព័ត៌មានជាតិ១ ម៉ោង មុន

សំណង់​ទ្វារ​ទឹកព្រែកតាយី ដែលមានលទ្ធភាព​ស្តុក​ទឹក​ជាង​៤០ម៉ឺនម៉ែត្រគូប នឹង​បើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ មីនា ២០២៥នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកនេត្រ ភក្ត្រា ជួប​ប្រជុំ​ជា​មួយ លោក ជា វ៉ាន់ដេត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រសួងព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ៖ ​រាជរដ្ឋាភិបាល​ តែងតែ​គាំទ្រ​លើកស្ទួយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ជន​មាន​ពិការភាព​

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្កើត​កំណត់​ត្រា​ថ្មី ឡើង​វគ្គ​៤​ក្រុមពានក្លិប​អាស៊ីកម្រិតទី​៣

Sokha Hotels

ព័ត៌មានពេញនិយម