Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ត្រៀមខ្លួនចរចាបញ្ហាអ៊ុយក្រែន តែមិនយល់ព្រមលើសំណើបទឈប់បាញ់ឡើយ ព្រោះធ្លាប់ត្រូវគេបោក

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និយាយថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាស្តីពីបញ្ហាអ៊ុយក្រែន ប៉ុន្តែនឹងមិនពិចារណាលើសំណើបទឈប់បាញ់ណាមួយឡើយ ដោយសារតែទីក្រុងមូស្គូ ត្រូវបានគេបោកម្តងរួចមកហើយ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកការទូតកំពូលរូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម័យប្រជុំលើកទី ៧៨នៃមហាសន្និបាតអង្គការសហប្រជាជាតិថា “យើងកំពុងធ្វើការក្នុងស្ថានភាពជាក់ស្តែងដែលបានអភិវឌ្ឍ។ កាលពីខែមីនានិងខែមេសាឆ្នាំ២០២២ មានការចរចា អ្វីគ្រប់យ៉ាងត្រូវបានចាប់ផ្តើមរួចទៅហើយ ប៉ុន្តែពីរថ្ងៃក្រោយមក មានព្រឹត្តិការណ៍នៅទីក្រុង Bucha ក្នុងប្រទេសអ៊ុយក្រែន។ ខ្ញុំគិតថា មានអ្នកនៅទីក្រុងឡុងដ៍ ឬវ៉ាស៊ីនតោន មិនចង់ឲ្យសង្រ្គាមនេះបញ្ចប់ទេ”។

លោក Lavrov ចង្អុលបង្ហាញថា “នោះហើយជាមូលហេតុដែលឥឡូវនេះ នៅពេលយើងឮអំពីការចរចា យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា ប៉ុន្តែយើងនឹងមិនពិចារណាលើសំណើណាមួយសម្រាប់បទឈប់បាញ់ឡើយ ព្រោះយើងបានពិចារណាម្តងហើយ ប៉ុន្តែអ្នកបានបោកយើង”។

មុននេះ លោក Lavrov ក៏បាននិយាយដែរថា ការដែលទីក្រុងកៀវ ពន្យារពេលចរចាកាន់តែយូរជាមួយទីក្រុងមូស្គូ វានឹងធ្វើឲ្យការចរចានៅពេលក្រោយ កាន់តែពិបាក។

គួរបញ្ជាក់ជាថ្មី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមការលុកលុយពេញប្រទេសអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២ ដែលបង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ អ៊ុយក្រែន វាយប្រហារមីស៊ីលនៅគ្រីមៀ ចំពេលមេទ័ពជើងទឹករុស្ស៊ី កំពុងប្រជុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម