Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ៗតារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស លេចវត្តមានក្នុងកម្មវិធី Fashion Week Spring/ Summer 2024 នៅប្រទេសអ៊ីតាលី

បានផុស

នៅ

លោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស បានលេចវត្តមានក្នុងកម្មវិធី Fashion Week Spring/ Summer 2024 នៅឯទីក្រុងមីឡាន ប្រទេសអ៊ីតាលី។ នេះបើយោងទៅតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកទាំងពីរ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងរ៉េប ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ត្រូវបានប្រេន D&G អញ្ជើញអ្នកទាំងពីរ ជាភ្ញៀវកិត្តិយសឲ្យចូលរួមក្នុងកម្មវិធី Milan Fashion Week Spring/ Summer 2024 ដែលជាកម្មវិធី Fashion ធំបំផុតមួយប្រចាំឆ្នាំ និងមានវត្តមានតារាអន្តរជាតិល្បីៗជាច្រើន ក្នុងរដូវកាលនេះ ដូចជា Cara Delevinge, Emma Watson, Scarlet Jonhansson និង Jade Smith ជាដើម។

គួរបញ្ជាក់ផងដែរថា លោក ជី ដេវីត និងអ្នកនាងទេព បូព្រឹក្ស គឺជាតារាចម្រៀងរ៉េបខ្មែរដំបូងគេ ដែលត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី Fashion Week Spring/ Summer 2024 នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម