ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ កត្តាធំមួយ នឹងធ្វើឲ្យលោក ត្រាំ ឈ្នះលោក បៃដិន ដាច់ ក្នុងការបោះឆ្នោតឆ្នាំ ២០២៤
ការស្ទង់មតិរបស់សារព័ត៌មាន Washington Post និង ABC News បានរកឃើញថា ប្រសិនបើការបោះឆ្នោតមួយត្រូវបានធ្វើឡើងនៅថ្ងៃនេះ លោក ដូណាល់ ត្រាំ នឹងយកឈ្នះលោក ចូ បៃដិន ដោយសំឡេង ១០ ភាគរយ ខណៈបញ្ហាធំដែលម្ចាស់ឆ្នោតបារម្ភចំពោះប្រធានាធិបតីបច្ចុប្បន្នគឺ កត្តាអាយុ ព្រោះពេលនេះលោក បៃដិន មានវ័យ ៨០ ឆ្នាំទៅហើយ ។
លទ្ធផលនេះ គឺបង្ហាញពីការនាំមុខដាច់ខ្លាំងបំផុតសម្រាប់លោក ត្រាំ ចាប់តាំងពីបុរសទាំងពីរ ប្រកាសបេក្ខភាព ក្នុងការបោះឆ្នោតឆ្នាំ២០២៤។
ចេញផ្សាយកាលពីថ្ងៃអាទិត្យទី២៤ខែកញ្ញា, ការស្ទង់មតិបានរកឃើញថា ៥២ ភាគរយនៃអ្នកឆ្លើយសំណួរនឹងជ្រើសរើសលោក ត្រាំ ខណៈ ៤២ ភាគរយនៅខាងលោក បៃដិន រីឯអ្នកដែលនៅសល់ គឺមិនទាន់សម្រេចចិត្ត ឬមិនទៅបោះឆ្នោត ។
នៅពេលការស្ទង់មតិដូចគ្នានេះ ធ្វើឡើងកាលពីខែកុម្ភៈ លោក ត្រាំ បាននាំមុខលោក បៃដិន ត្រឹម ៤ ភាគរយប៉ុណ្ណោះ ពោលគឺ ៤៨ ភាគរយទល់នឹង ៤៤ ភាគរយ ។
ទោះបីជាយ៉ាងណាក៏ដោយ មុនពេលទៅតតាំងជាមួយលោក បៃដិន ជាលើកទីពីរ, លោក ត្រាំ ត្រូវកម្ចាត់គូប្រជែងខាងគណបក្សសាធារណរដ្ឋជាមុនសិន ប៉ុន្តែលោក ត្រាំ តែងតែមានសំឡេងនាំមុខអ្នកសាធារណរដ្ឋផ្សេងទៀតជានិច្ច រាល់ពេលមានការស្ទង់មតិម្តងៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ត្រាំ ប្រកាសមិនចូលរួម ការជជែកដេញដោល ប្រធានាធិបតី ខាង គណបក្ស សាធារណរដ្ឋ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ