Connect with us

សេដ្ឋកិច្ច

ថៃ រំពឹងក្រុមហ៊ុនធំៗចំនួន ៣ របស់ អាមេរិក មកវិនិយោគខ្ទង់ពាន់លានដុល្លារក្នុងប្រទេស

បានផុស

នៅ

នាយក​រដ្ឋមន្ត្រី​ថៃលោក សេតថា ថាវីស៊ីន រំពឹង​ថា​ នឹង​ទទួល​បាន​ការ​វិនិយោគ​យ៉ាង​ហោច​ណាស់ជាង ​៥ ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន Tesla, Google និង Microsoft បន្ទាប់ពីមានកិច្ច​ប្រជុំជាមួយ​វិនិយោគិនកំពូលៗអាមេរិកនាពេលកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្ត្រីលើកឡើងថា ​ក្រុមហ៊ុន Tesla នឹង​សម្លឹង​មើល​ការវិនិយោគទៅ​ក្នុង​រោងចក្រ​ផលិតរថយន្តអគ្គិសនី (EV) ហើយក្រុមហ៊ុន Microsoft និង Google កំពុង​សម្លឹង​មើល​មជ្ឈមណ្ឌល​ទិន្នន័យ ។ ប៉ុន្តែ​លោកមិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​ប្រាក់ ៥ ពាន់​លាន​ដុល្លារនេះជាការវិនិយោគរួមគ្នា ឬជាចំនួនរបស់ក្រុមហ៊ុននីមួយៗឡើយ ។

ចំពោះការវិនិយោគបរទេសថ្មីៗនឹងជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលរំពឹងថានឹងកើនឡើង ២.៨ ភាគរយនៅឆ្នាំនេះ ប៉ុន្តែតិចជាងការព្យាករណ៍កាលពីលើកមុន ដោយសារការនាំចេញចុះខ្សោយ ។

ការលើកឡើងរបស់លោក សេតថា កើតមានឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់ថៃរូបនេះបានជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺលោកមហាសេដ្ឋី Elon Musk អំពីវិស័យរថយន្តអគ្គិសនីកាលពីសប្ដាហ៍មុន ។

គួរឲ្យដឹងថា ថៃដែលជាមជ្ឈមណ្ឌលដំឡើងរថយន្តធំជាងគេទី ៤ នៅអាស៊ី កំពុងផ្តល់ការលើកទឹកចិត្ត និងជំរុញដល់ក្រុមហ៊ុនផលិតរថយន្ត EV ឲ្យមកវិនិយោគបន្ថែមក្នុងប្រទេសថៃ ជាពិសេសគឺការកាត់បន្ថយពន្ធដល់អ្នកទិញរថយន្តក្នុងស្រុកផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

​ប្រភព៖​ Bangkok Posts

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៤ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២០ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២៣ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម