ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យ និងដោះស្រាយបង្កាហានិភ័យគ្រោះទឹកជំនន់នៅខេត្តពីរជាប់ព្រំដែនកម្ពុជា-ថៃ
លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ បានដឹកនាំក្រុមការងាររបស់ក្រសួងចុះអនុវត្តវិធានការដោះស្រាយត្រៀមបង្កាហានិភ័យដែលកើតឡើងដោយសារគ្រោះទឹកជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតនៅខេត្តបន្ទាយ មានជ័យ និងខេត្តឧត្តរមានជ័យ។

តំបន់ដែលនឹងត្រូវដោះស្រាយគឺស្ថិតនៅស្រុកម៉ាឡៃ តំបន់អូរប្រវត្តិសាស្រ្ដ ដូចជា៖ អូរល្ហុង អូរបីជាន់ អូរជ្រៅ អូរសំព័រ អូរកំបុត ស្ទឹងស្វាយចេក អូរណាំតាវ អូរអន្សងនាវ តំបន់ស្ទឹងក្រសាំង តំបន់ស្ទឹងស្រែងចាប់ពីតំបន់សំរោងចុងកាល់ដល់ស្រុកស្រីស្នំពីតំបន់៥ជាប់នឹងព្រំដែននៃប្រទេសជិតខាងដល់តំបន់ស្រែង២ដោយកាត់តាមភូមិតាម៉ុក តំបន់បឹងត្រកួន តំបន់ស្រែល្អ តំបន់តាម៉េង តំបន់ពន្លៃ តំបន់អាងត្រពាំងថ្ម តំបន់ប្រព័ន្ធប្រឡាយកុមារ និងតំបន់ស្ទឹងសែសិន។

សូមជំរាបថា លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចដាក់ការអភិវឌ្ឍដោយធ្វើទំនើបកម្មលើបណ្តាអនុគម្រោងខាងលើទាំងអស់ក្នុងផែនការការងារគ្រប់គ្រងទឹក បញ្ជាទឹក ប្រើប្រាស់ទឹក និងវិស័យឧតុនិយម ខណៈមានការឧបត្ថម្ភគាំទ្រជាប្រចាំក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ពីធនាគារវិនិយោគសហគមន៍អឺរ៉ុប (EIB) ពីហិរញ្ញប្បទានសម្បទានរហ័សងាយៗជាច្រើនប្រភព ធានាការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រទេសបានរហ័សឈានទៅធ្វើការកាត់បន្ថយបានល្អប្រសើរលើហានិភ័យដែលកើតឡើងដោយសារគ្រោះទឹកជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួត៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ