Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមន្ត្រី ចិន ៖ ទោះប្រជាជនក្នុងប្រទេសសរុប ១.៤ ពាន់លាននាក់ ក៏មិន​អាចបំពេញផ្ទះដែលនៅទំនេរដែរ

បានផុស

នៅ

​អតីតអនុប្រធានការិយាល័យស្ថិតិចិនម្នាក់បានលើកឡើងថា បញ្ហា​អចលនទ្រព្យចិន គឺពាក់ព័ន្ធទៅនឹងអាផាតមិនដែលសាងសង់ហើយ​ទុកចោលមិនមានមនុស្សរស់នៅ ហើយទោះបីជាឲ្យប្រជាជន​ចិនជាង ១.៤ ពាន់លាននាក់ទៅរស់នៅ​ក្នុងអគារទាំងនោះក៏ដោយ​ ក៏មិនអាចបំពេញអគារដែលនៅទំនេរបានដែរ ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិស័យអចលនទ្រព្យប្រទេសចិនដែលធ្លាប់ជាសសរស្តម្ភនៃសេដ្ឋកិច្ច បានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យធំៗដូចជា China Evergrande Group បានលុបចោលកាតព្វកិច្ចបំណុលរបស់ខ្លួន បន្ទាប់ពីមានការគៀបលើការខ្ចីប្រាក់ជាថ្មី ។

បន្ទាប់មក​ ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗដូចជា Country Garden Holdings ក៏បន្តធ្លាក់ចុះជិតនឹងលំនាំដើមផងដែរ ហើយបន្តអូសបន្លាយពេលរហូតមកដល់សព្វថ្ងៃនេះ ដោយធ្វើឲ្យអារម្មណ៍អ្នកទិញផ្ទះធ្លាក់ចុះដូចគ្នា ។

ទោះយ៉ាងណា ទស្សនៈអវិជ្ជមានរបស់អតីតមន្ត្រីចិនរូបនេះចំពោះវិស័យសេដ្ឋកិច្ចចិន គឺផ្ទុយស្រឡះពីការបញ្ជាក់របស់រដ្ឋាភិបាលដែលថា សេដ្ឋកិច្ចចិនមានភាពធន់ ហើយមិនដូចការព្យាករណ៍ឡើយ ។

ដោយឡែក យោងតាមទិន្នន័យចុងក្រោយបំផុតពីការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញថា បើគិតត្រឹមដំណាច់ខែសីហា ផ្ទៃដីសរុបនៃផ្ទះដែលមិនទាន់បានលក់ចេញមានចំនួន ៦៤៨ លានម៉ែត្រការ៉េ ។

ទិន្នន័យនេះ ស្មើនឹងផ្ទះ ៧.២ លានខ្នងនៃទំហំផ្ទះជាមធ្យម ៩០ ម៉ែត្រការ៉េ​ ប៉ុន្តែ​នៅមិនទាន់រាប់បញ្ចូលគម្រោងលំនៅឋានជាច្រើនដែលត្រូវបានលក់រួចហើយ ក៏ដូចជាគម្រោងមិនទាន់បញ្ចប់ការសាងសង់នោះទេ ដោយសារតែបញ្ហាលំហូរសាច់ប្រាក់ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម