Connect with us

ព័ត៌មានអន្ដរជាតិ

លោក Pita ទទួលបានតំណែងថ្មីក្នុងបក្សចលនាឆ្ពោះទៅមុខ

បានផុស

នៅ

លោក Pita Limjaroenrat ត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោក Chaithawat Tulaton ដែលជាប្រធានគណបក្សចលនាឆ្ពោះទៅមុខថ្មី ខណៈការតែងតាំងនេះកើតមានឡើងត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Pita លាលែងពីតំណែងជាប្រធានបក្ស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក្រៅពីការតែងតាំងលោក Pita ជាទីប្រឹក្សារបស់ប្រធានគណបក្សថ្មីហើយ ក្រុមប្រឹក្សាប្រតិបត្តិថ្មីរបស់គណបក្សក៏បានសម្រេចជ្រើសតាំងលោក Apichat Sirisoontorn ឲ្យបំពេញតួនាទីជាអគ្គលេខាធិការបក្ស ខណៈកាលពីមុនតំណែងនេះគឺកាន់ដោយលោក Chaithawat ។

លោក Pita បាននិយាយថា “ការបោះឆ្នោតរបស់ក្រុមប្រឹក្សាប្រតិបត្តិដើម្បីជ្រើសរើសសមាសភាពថ្មីនេះ គឺជាការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់បក្សចលនាឆ្ពោះទៅមុខ ក្នុងគោលបំណងធ្វើឲ្យគណបក្សកាន់តែរីកចម្រើនបន្ថែមទៀត និងត្រៀមខ្លួនសម្រាប់ការការពារគ្រោះថ្នាក់នយោបាយណាមួយផងដែរ” ។

លោក​បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​លាលែង​ពី​តំណែង​ជា​មេដឹកនាំ​បក្ស ​គឺ​ចាំបាច់​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឲ្យសមាជិកសភាដែលនៅមានសំឡេងក្នុងសភា ធ្វើជាមេដឹកនាំក្រុមប្រឆាំង ហើយលោកនឹងបន្តធ្វើការឲ្យបក្សចលនាឆ្ពោះទៅមុខ ទោះបីជាគាត់មិនមែនជាប្រធានគណបក្សទៀតក៏ដោយ ។

គួរបញ្ជាក់ថា លោក Pita បានលាលែងពីតំណែងជាប្រធានបក្សចលនាឆ្ពោះទៅមុខកាលពីថ្ងៃទី១៥ ខែកញ្ញា បន្ទាប់ពីមិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន និងមិនអាចក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ថៃផង ។ ម្យ៉ាងទៀតក៏ដោយសារតែលោក Pita ត្រូវបានព្យួរពីសមាជិកភាពសភាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ ឧបនាយករដ្ឋមន្ត្រី ថៃ ប្រាប់ពីតំណែងដែលលោក ថាក់ស៊ីន អាចកាន់កាប់​ក្នុងជួររដ្ឋាភិបាលថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម