KPT+
រកឃើញគំនូររបស់ស្ដេច Charles ទី ១ គូរដោយវិចិត្រករស្រីជនជាតិអ៊ីតាលី
រូបគំនូរមួយផ្ទាំងដែលគេរកឃើញក្នុងឃ្លាំងទ្រព្យសម្បត្តិរបស់ស្តេច Charles I ត្រូវកំណត់អត្តសញ្ញាណថាជា ស្នាដៃកម្ររបស់ វិចិត្រករស្រីដ៏ល្បីល្បាញម្នាក់ក្នុងសតវត្សទី ១៧ ។
អង្គការ Royal Collection Trust បានឲ្យដឹងថា Artemisia Gentileschi គឺជាវិចិត្រករស្ត្រីដ៏អស្ចារ្យបំផុតនៃជំនាន់របស់នាង ហើយទទួលបានការអបអរសាទរជាច្រើន ។
បើតាមអ្នកវិភាគ ផ្ទាំងគំនូរ Susanna And The Elders ចង់បង្ហាញពីភាពខ្មាសអៀនរបស់ Susanna ដែលជាតួអង្គល្បីម្នាក់នៅក្នុងគម្ពីរ ខណៈមានបុរស ២ នាក់មើលនាងងូតទឹក ។
សម្រាប់ Artemisia វិញគឺជាសិល្បករដ៏រឹងមាំ ស្វាហាប់ និងមានទេពកោសល្យពិសេស ។ នាងជាជនជាតិអ៊ីតាលី ដែលស្លាប់នៅអាយុ ៦០ ឆ្នាំ ក្នុងឆ្នាំ ១៦៥៣ ។
មែនទែនទៅស្នាដៃគំនូរខាងលើ ត្រូវបានរក្សាទុកអស់រយៈពេលជាង ១០០ ឆ្នាំមកហើយនៅ Hampton Court Palace ។ ឥឡូវនេះវាត្រូវគេដាក់បង្ហាញជាសាធារណៈម្ដង នៅព្រះរាជដំណាក់ Windsor Castle ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វិចិត្រករដាណឺម៉ាកត្រូវសងប្រាក់សារមន្ទីរវិញ ព្រោះលក់គំនូរទទេស្អាត ក្រោមចំណងជើងដ៏ហួសចិត្ត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា