សន្តិសុខសង្គម
ឃាត់ខ្លួនបុរសវ័យ៤៧ឆ្នាំម្នាក់ ក្រោយរំលោភក្មួយស្រីខ្លួនឯង
បុរសម្នាក់ធ្វេីសកម្មភាពចាប់រំលោភក្មួយស្រីខ្លួនឯងបានសម្រេចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ និងចាត់ការតាមនីតិវិធី។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យី សុខុម ហៅគម ភេទប្រុសអាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់លេខ១ ភូមិអរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ទ ស ម អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះបានដេកនៅក្នុងបន្ទប់ជួលម្នាក់ឯងបន្ទាប់មកស្រាប់តែជនសង្ស័យដែលត្រូវជាពូ ស្នាក់នៅបន្ទប់ជិតគ្នាក៏រុញទ្វារចូលសង្កត់ពីលេីជនរងគ្រោះរួចធ្វេីសកម្មភាពចាប់រំលោភរហូតបានសម្រេចម្តងហេីយជនសង្ស័យទៅបន្ទប់ជួលវិញធម្មតា។

ប្រភពដដែលបានបន្តថា ក្រោយពីជនសង្ស័យជាពូចាប់រំលោភរួចជនរងគ្រោះភ័យខ្លាចមិនហ៊ានប្រាប់សាច់ញាតិនោះទេ រហូតមកដល់ថ្ងៃទី២៤ ខែឆ្នាំដដែលទេីបជនរងគ្រោះប្រាប់ពីដំណេីររឿងទៅម្តាយ ទើបម្តាយនាំកូនស្រីមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដេីម្បីសុំការអន្តរាគមន៍។ លុះមកដល់ថ្ងៃទី២៥ ខែកញ្ញា ម្តាយ និងកូនជាជនរងគ្រោះឃេីញជនសង្ស័យជាពូនៅបន្ទប់ជួលក៏ឃាត់ខ្លួនតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាក់ការតាមនីតិវិធី៕
អត្ថបទ៖ សុខា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ