កីឡា
ក្រោយចែកផ្លូវគ្នាជាមួយគ្រូ Alistair Heath ក្លិបអង្គរថាយហ្គឺរនៅតែបន្តចាញ់
អង្គរថាយហ្គឺរ ជាក្លិបទី១ដែលបានប្រកាសចែកផ្លូវគ្នាជាមួយលោកគ្រូ Alistair Heath បន្ទាប់ពីរូបលោកដឹកនាំបាន៤ប្រកួតក្នុងលីគកំពូលកម្ពុជារដូវកាលថ្មី។
ក្រោយបញ្ចប់ភារិច្ចជាមួយលោក Alistair Heath ក្រុមអង្គរថាយហ្គឺរ បានបន្តចាញ់២ប្រកួតជាប់គ្នា។ ក្នុងនោះពួកគេបានចាញ់ព្រះខ័នរាជស្វាយរៀង ៥-២ និងចាញ់ព្រៃវែង ២-១។ គិតត្រឹមសប្ដាហ៍ទី៦ អង្គរថាយហ្គឺរ រកបានតែ៣ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួត៦លើក និងកំពុងឈរលេខ៩នៃតារាងពិន្ទុ។
រដូវកាលថ្មីនេះ កម្រិតនៃការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជាកើនឡើងខ្ពស់ ដែលជាហេតុធ្វើឲ្យការប្រកួតតានតឹង ប៉ុន្តែជាមូលដ្ឋានគ្រឹះធ្វើឲ្យក្លិបរបស់កម្ពុជាកាន់តែរាំងមាំ និងអ្នកគាំទ្រកាន់តែចាប់អារម្មណ៍។
អង្គរថាយហ្គឺរបានតែងតាំងលោក Kota Miyagi ជនជាតិជប៉ុនជាគ្រូបង្វឹកថ្មី។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ក៏មិនទាន់អាចជួយឲ្យក្លិបទទួលបានលទ្ធផលប្រសើរឡើយ។ ពួកគេនឹងត្រូវជូបភ្នំពេញក្រោន ដែលជាក្រុមខ្លាំងថែមទៀតនៅសប្តាហ៍ទី៧។
កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ អង្គរថាយហ្គឺរ បានប្រកាសចែកផ្លូវគ្នាជាមួយលោក Alistair Heath ដែលជាគ្រូបង្វឹកបានចូលដឹកនាំក្លិបអង្គរថាយហ្គឺរកាលពីខែធ្នូ ឆ្នាំ២០២១៕
អត្ថបទ៖ រតនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៧ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
កីឡា១ សប្តាហ៍ ago
លោក សួង បញ្ញា ប្រកាសឈប់ពីការបង្ហាត់គុនខ្មែរ និងការងារនៅទទក