Connect with us

សុខភាព

អ្នកមានផ្ទៃពោះប្រយ័ត្ន «វីរុសហ្សុីកា» ​អាចឱ្យកូនកើត​មក​ក្បាល​តូច​ ខូចប្រព័ន្ធប្រសាទ ឬស្លាប់ក្នុងផ្ទៃ

បានផុស

នៅ

«ជំងឺហ្សុីកា» ត្រូវបានគេស្គាល់ថា ជាភ្នាក់ងារចម្លងជំងឺដ៏សាហាវ ដែលធ្វើឱ្យកូនដែលកើតមកមិនប្រក្រតី ដូចជា មានក្បាលតូច ខូចខួរក្បាល និងប្រព័ន្ធប្រសាទ ហើយបើធ្ងន់ធ្ងរគឺបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃតែម្តង។ នេះបើយោង​តាម​ការផ្សព្វផ្សាយឱ្យដឹង របស់ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺឆ្លងមួយប្រភេទនេះ វាធ្ងន់ធ្ងរលើសពីជំងឺឆ្លងដទៃផ្សេងទៀត ព្រោះមិនមានថ្នាំព្យាបាល និងមិនមានវ៉ាក់សាំងការពារ នៅឡើយទេ ហើយមិនត្រឹមតែឆ្លងតាមរយៈមូសខ្លាប៉ុណ្ណោះទេ វាអាចឆ្លងបានតាមរយៈការរួមភេទទៀតផង។

១. តើអ្នកកើតជំងឺហ្សុីកា មានអាការៈរោគបែបណាខ្លះ?
ភាគច្រើននៃអ្នកកើតជំងឺនេះប្រហែល ៧០% ទៅ ៨០% ពុំស្តែងចេញជារោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែក្នុងចំណោមអ្នកផ្ទុក វីរុសហ្សុីកា មួយចំនួន ក៏អាចចេញរោគសញ្ញាមួយចំនួនដូចជា ក្តៅខ្លួន មានស្នាមក្រហមអុចលើស្បែក ឈឺសាច់ដុំ និងសន្លាក់ដៃជើង និងភ្នែកឡើងក្រហម (រលាក Conjonctive ភ្នែក)។
ឯរោគសញ្ញាបន្ទាប់បន្សំ អ្នកជំងឺ អាចលេចចេញអាការៈមួយចំនួន ដូចជា អស់កម្លាំង ឈឺក្បាល វិបត្តិផ្លូវរំលាយអាហារ (រាគ ឬ ក្អួត)។

២. ចំណុចសំខាន់ត្រូវយល់ដឹងពីជំងឺហ្សុីកា
– ភ្នាក់ងារចម្លងវីរុសប្រភេទនេះ (មូសខ្លា) មិនត្រឹមតែអាចខាំនៅពេលថ្ងៃប៉ុណ្ណោះទេ វាក៏អាចខាំនៅពេលយប់ផងដែរ។
– ជំងឺឆ្លងមួយប្រភេទនេះ មិនមានថ្នាំព្យាបាល និងមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។
– វីរុសហ្សុីកា អាចនៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នងទៀតផង។

៣. ធ្វើម៉េច ដើម្បីការពារខ្លួនពីការឆ្លង?
ចំពោះការការពារខ្លួនពីវីរុសហ្សុីកា មិនសូវជាខុសគ្នានឹងការពារខ្លួនពីជំងឺគ្រុនឈាមឡើយ គឺត្រូវ៖
– ប្រើថ្នាំបាញ់ ឬលាប កុំឱ្យមូសមកជិត (ស្ត្រីមានផ្ទៃពោះ អាចប្រើបាន ពុំមានផលប៉ះពាល់ទេ)
– ស្លៀកពាក់ឱ្យជិតខ្លួនប្រាណ និងមានពណ៌ភ្លឺ
– ជៀសវាងការរួមភេទជាមួយដៃគូ ដែលមានផ្ទុកវីរុសហ្សុីកា ត្រូវប្រើស្រោមអនាម័យរាល់ពេលរួមភេទ
– ការពារពីមូសខាំ ដោយសម្រាកក្នុងមុងរាល់ពេលថ្ងៃ/យប់ និងធ្វើយ៉ាងណា ឱ្យផ្ទះមានពន្លឺចូលគ្រប់គ្រាន់ បំបាត់ជម្រកមូស។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញជំងឺហ្ស៊ីកា មួយករណី លើកុមារីអាយុ ៧ឆ្នាំ រស់ នៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ តាមការឱ្យដឹងពីប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម លោកវេជ្ជបណ្ឌិត លាង ឬទ្ធា នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៣ នេះ កុមារីដែលឆ្លងជំងឺហ្ស៊ីកានោះ មានសុខភាពល្អប្រសើរ រង់ចាំធ្វើតេស្តពីរដងទៀត បើលទ្ធផលអវិជ្ជមាន នឹងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម